​អគ្គិភ័យទាំងព្រឹកព្រលឹមនៅខេត្តឧត្តរមានជ័យ ឆក់យកជីវិតមនុស្សម្នាក់ និងលេបត្របាក់ផ្ទះដល់ទៅ៣ខ្នង
L
Linda Sorn
មួយថ្ងៃមុន

ក្រុងសំរោង៖ ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ បានឆក់យកជីវិត​មនុស្សម្នាក់ ខណៈផ្ទះដល់ទៅ៣ខ្នង បានរងការខូចខាត។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា អគ្គិភ័យ ស្ថិតនៅស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យនេះ​ បានកើតឡើងកាលពីម៉ោងប្រមាណ៤:៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ បណ្ដាល​មក​ពី​ទុស្សេខ្សែភ្លើង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ​ លោក ខូវ លី ស្នងការនគរបាលខេត្ត​ឧត្តរមានជ័យ​ បានដឹកនាំកម្លាំង និងចេញរថយន្តពន្លត់អគ្គិភ័យសរុបចំនួន៤គ្រឿង ចុះទៅកាន់កន្លែងកើតហេតុ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន១៨រថយន្ត ​ និងរ៉ឺម៉កដឹកទឹកចំនួន៥គ្រឿង ទើបអាចពន្លត់ឱ្យរលត់បានទាំងស្រុង នៅម៉ោងប្រមាណ៧:៤០នាទីព្រឹក ថ្ងៃទី១៦មេសា ដដែល​។

ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ

ក្រោយពន្លត់បាន នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ វាយតម្លៃថា អគ្គិភ័យបានបណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ និងឆេះខូចខាតផ្ទះចំនួន​៣ខ្នង។ ក្នុងនោះ ផ្ទះទី១​ មានទំហំ១៦ម៉ែត្រ​គុណ៨០ម៉ែត្រ​ សាងសង់​ថ្មប្រក់ក្បឿង​ ត្រូវបានរងការខូចខាតមួយចំនួន និងសម្ភារប្រើប្រាស់មួយចំនួនដែរ។ រីឯម្ចាស់ផ្ទះទី២​ មានផ្ទះទំហំ​ ៧​ម៉ែត្រ​គុណ៨០ម៉ែត្រ​​ សាងសង់ពី​ ឈើលើ ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ បានរងការខូចខាតទាំងស្រុង​ និងផ្ទះទី៣​ មានទំហំ​ ៨ម៉ែត្រ​គុណ៨០ម៉ែត្រ​​ សាងសង់ពី​ ឈើលើ​ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​៕

ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
ករណីអគ្គិភ័យស្ថិត នៅភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត