ខេត្តរបស់ថៃចំនួន៧ រងការវាយប្រហារដោយព្យុះកំណាច ខណៈរាជធានីបាងកកក្ដៅស្ទើរខ្លោចស្បែក
ហៀប ស៊ីថេត
21 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្នថា តំបន់ភាគឦសានខាងក្រោម និងភាគខាងកើតនៃប្រទេស នឹងត្រូវប្រឈមឥទ្ធិពលព្យុះរដូវក្ដៅនៅក្នុងខេត្តចំនួន៧ នៅថ្ងៃទី១៦ ខែមេសានេះ ខណៈរាជធានីបាងកក និងតំបន់ជុំវិញ នៅតែបន្តស្ថិតក្នុងស្ថានភាពក្ដៅខ្លាំងស្ទើរខ្លោចស្បែក។

រូបភាព៖ The Nation
រូបភាព៖ The Nation

យោងតាមការព្យាកររយៈពេល ២៤ម៉ោង ព្យុះរដូវក្ដៅដែលអមដោយផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នឹងកើតមានឡើងដោយសារឥទ្ធិពលសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់ពីប្រទេសចិន រុញច្រានទៅលើតំបន់ដែលមានអាកាសធាតុក្ដៅស្រាប់។ ខេត្តដែលរងផលប៉ះពាល់រួមមាន៖ ខេត្តអំណាចចម្រើន(Amnat Charoen), សុរិន្ទ (Surin), ស៊ីសាកេត (Si Sa Ket), ឧប្បលរាជធានី (Ubon Ratchathani), ខេត្តរយ៉ង (Rayong), ចន្ទបុរី (Chanthaburi) និងត្រាច (Trat)

រូបភាព៖ The Nation
រូបភាព៖ The Nation

ផ្ទុយពីតំបន់ដែលមានព្យុះ រាជធានីបាងកក និងខេត្តក្បែរនោះ នៅតែបន្តមានអាកាសធាតុក្ដៅខ្លាំង ដោយសីតុណ្ហភាពអាចឡើងខ្ពស់ដល់ ៤០អង្សាសេ។ ចំណែកតំបន់ភាគខាងជើង និងភាគកណ្តាល ឡើងដល់៤១អង្សាសេ ដែលបង្កឱ្យមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត