
រាជធានីបាងកក៖ ក្រសួងការបរទេសថៃ បានផ្តល់ព័ត៌មានអំពីវឌ្ឍនភាពនៃករណីស្វែកនាវិកជនជាតិថៃចំនួន៣នាក់ នៅលើនាវាដឹកប្រេង ឈ្មោះ «មយូរី នារី Mayuri Nari» ដែលជួបគ្រោះថ្នាក់ ដោយសារឆ្មាំបដិវដ្តន៍អ៊ីរ៉ង់បានបាញ់កម្ទេច កំលុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស កាលពីថ្ងៃទី១១ ខែមីនា។

តាមរយៈការសម្របសម្រួលពីក្រុមហ៊ុន ព្រីសឹស ស៊ីបភីង (Precious Shipping) ដែលជាម្ចាស់ក្រុមរបស់នាវាមយូរី នារី បានបញ្ជាក់ថា ក្រុមស្វែងរក និងក្រុមជួយសង្គ្រោះដែលក្រុមហ៊ុនបានជួល បានឡើងលើនាវានោះ ដើម្បីស្វែងរកនាវិកថៃទាំង៣នាក់ ដែលបានបាត់ខ្លួន។ ក្រុមការងារបានរុករកគ្រប់ទីកន្លែង និងបានរកឃើញបំនែកសាកសពមនុស្សមួយចំនួននៅលើនោះ ប៉ុន្តែអត្តសញ្ញាណរបស់នាវិកទាំងនោះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ក្រុមហ៊ុនបានជម្រាបជូនក្រុមគ្រួសាររបស់នាវិកអំពីវឌ្ឍនភាពនៃករណីនេះរួចរាល់ហើយ ដើម្បីកំណត់ថា តើសាកសពទាំងនោះជានាវិកថៃពិតឬក៏អត់? ទន្ទឹមនោះក៏មានសំណួរជាច្រើនចោទសួរថា បើសាកសពនៅលើនាវានោះមិនមែនជានាវិកថៃ តើជានរណា?៕




