បុរសៗអាយុ៤៥ឆ្នាំ ប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកក្រពេញប្រូស្តាត ឬអាយុលើសពី៥០​ត្រូវទៅមន្ទីរពេទ្យពិនិត្យ
S
Sreyleak Yith
16 មេសា 2026 01:00 AM

សុខភាព៖​ បុរសដែលមានអាយុលើស៥០ឆ្នាំ ឬមានអាយុ៤៥ឆ្នាំ​ សម្រាប់អ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកក្រពេញប្រូស្តាត​ ត្រូវមកមន្ទីរពេទ្យពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។​​ បើរកឃើញជំងឺនៅដំណាក់កាលដំបូង មានឱកាសខ្ពស់ក្នុងការព្យាបាល ឱ្យជាសះស្បើយ។ នេះបើតាមការឱ្យដឹង ពីគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្អាង …។

គ្រូពេទ្យ​គូសបញ្ជាក់ថា​ មហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកដែលកើតមានញឹកញាប់បំផុតមួយលើបុរស ជាពិសេស​ អ្នកដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។ នៅដំណាក់កាលដំបូងជំងឺនេះ ​ច្រើន​តែមិនចេញរោគសញ្ញាច្បាស់លាស់នោះទេ។​ តែសញ្ញាមួយចំនួនដែលគួរកក់សម្គាល់ដូចជា៖​ ​​ប្រសិនបើមហារីករាលដាល វាអាចបង្កឱ្យមានការឈឺចាប់នៅតំបន់ចង្កេះ ត្រគាក ឬឆ្អឹងខ្នង។​​ មានអារម្មណ៍ឈឺចាប់ ឬក្រហាយនៅពេលបត់ជើងតូច ឬពេលបញ្ចេញទឹកកាម។​

លើសពីនេះ​ នោមញឹកជាពិសេសនៅពេលយប់ នោមទាស់ ឬពិបាកបញ្ចេញទឹកនោមឱ្យអស់។ ទឹកនោមហូរមកខ្សោយជាងមុន ឬហូរដាច់ៗ និងមានឈាមនៅក្នុងទឹកនោម ឬនៅក្នុងទឹកកាម។​​ ចំពោះវិធីបង្ការជំងឺមហារីកនេះងាយៗទេ ដោយគ្រាន់តែហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីរក្សាទម្ងន់ឱ្យបានសមស្រប។ មួយវិញទៀត​ ត្រូវរៀបចំរបបអាហារឱ្យបានត្រឹមត្រូវ ដូចជា៖ បរិភោគបន្លែ-ផ្លែឈើ កាត់បន្ថយសាច់ក្រហម ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត