យកផ្លែប័រមកធ្វើម៉ាសអប់សក់ នឹងផ្តល់អត្ថប្រយោជន៍៤យ៉ាងដល់សក់លោកអ្នក
S
Sreyleak Yith
20 ម៉ោងមុន

សុខភាព៖ លើសពីជួយដល់សុខភាពរាងកាយ ផ្លែប័រ ក៏មានប្រយោជន៍យ៉ាងច្រើនដល់សក់ ដោយគ្រាន់តែយកផ្លែប័រមកធ្វើជាម៉ាសអប់នោះ នឹងទទួលបានគុណប្រយោជន៍៤យ៉ាងដូចខាងក្រោម...។

១.ការពារស្បែកក្បាលពីអង្គែ៖ អង្គែស្បែកក្បាល កើតឡើងពេលជាលិកាស្បែកងាប់ក្នុងចំនួនយ៉ាងច្រើន ធ្វើឱ្យរមាស់ បែកស្រកា និងរលាកស្បែកក្បាល។ ផ្ទុយមកវិញ សាច់ស្បែកក្បាលព្យាយាមការពារខ្លួន តបមកវិញដោយផលិតជាតិខ្លាញ់កាន់តែច្រើន ធ្វើឱ្យស្ទះឫសសក់ និងនាំឱ្យឆ្លងមេរោគ។ ដូច្នេះ ការជ្រើសយកម៉ាសអប់សក់ធ្វើពីផ្លែប័រ ជួយសម្រួលដល់ស្បែកក្បាល មានសំណើមតាមតម្រូវការ ព្រោះជាតិប្រូតេអ៊ីន អាស៊ីដអាមីណូ និងវីតាមីន ដែលមានក្នុងផ្លែប័រនោះ។ ២.ព្យាបាលសក់រួញ៖ ម៉ាសការពារសក់ផលិតពីផ្លែប័រ ធ្វើឱ្យសក់រលោងស្អាត និងងាយគ្រប់គ្រង ដោយសារមានខ្លាញ់ធម្មជាតិ និងសារធាតុចិញ្ចឹមខ្ពស់។ ដើម្បីទប់ស្កាត់សក់កុំឱ្យរួញរញ៉េរញ៉ៃ គ្រាន់តែកិនផ្លែប័រពាក់កណ្ដាលឱ្យម៉ត់ ហើយយកមកម៉ាស្សាលាបថ្នមៗឱ្យចូលសព្វទៅក្នុងសក់ និងស្បែកក្បាល រួចទុក១៥នាទី​ មុនពេលលាងសម្អាតដោយសាប៊ូ។ ធ្វើបែបនេះ មិនត្រឹមតែបន្ថែមពន្លឺចែងចាំងដល់សក់ប៉ុណ្ណោះទេ ក៏អាចជួយប្រឆាំងបញ្ហាសក់បែកចុងផងដែរ។

៣.ជួយឱ្យសក់មានសំណើម៖ ជាតិប្រេងក្នុងផ្លែប័រ អាចស្រូបចូលទៅដល់ឫសគល់សក់ និងបញ្ចេញសំណើមពីក្នុងមកក្រៅ។ ផ្លែប័រការពារសក់ ធ្វើឱ្យសក់មានពន្លឺមើលទៅមានសុខភាពល្អ ជួយសក់បង្កើនជាតិខ្លាញ់ល្អ ដែលមានអ៊ីដ្រូហ្សែនតិចអាចទប់សំណើម មិនងាយហើរ ផ្ដល់សារធាតុចិញ្ចឹម និងពង្រឹងសក់ខូច។ លើសពីនេះ ក៏ជួយការពារសក់ពីកាំរស្មី UV ដែលធ្វើឱ្យសក់បាត់បង់សំណើមធម្មជាតិ និងធ្វើឱ្យស្ងួតងាយបែកចុង។ ៤.ជួយសក់លូតលាស់បានល្អ៖ កង្វះសារធាតុចិញ្ចឹមសំខាន់ៗ ជាមូលហេតុនាំឱ្យសក់លូតលាស់យឺត។ មូលហេតុផ្សេងទៀត រួមមាន អតុល្យភាពអ័រម៉ូន ថប់បារម្ភ គេងមិនគ្រប់គ្រាន់ ជក់បារី ផឹកជាតិកាហ្វេអ៊ីនច្រើនពេក ប្រើថ្នាំព្យាបាលសក់ហួសហេតុ។ 

ទាំងនេះជាមូលហេតុបណ្ដាលឱ្យខូចសក់ និងប៉ះពាល់ដល់ស្បែកក្បាល។ ខូចស្បែកក្បាល ទំនងជាអាចរារាំងល្បឿនលូតលាស់សក់ដូចគ្នា។ ដូច្នេះ ការរើសយកម៉ាសអប់សក់ល្អបំផុតដោយសារ បរិមាណវីតាមីន B និង E ក្នុងផ្លែប័រជួយការពារ និងពង្រឹងសក់ ជួសជុលស្បែកក្បាលដែលបានរងការខូចខាត៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត