ចូលឆ្នាំថ្ងៃដំបូង ខេត្តកំពង់ស្ពឺស្រូបទាញអ្នកទេសចរបានជាង៣៧ម៉ឺននាក់
S
Sreyleak Yith
6 ម៉ោងមុន

ក្រុងច្បារមន៖ ក្នុងថ្ងៃទី១៤មេសា ឆ្នាំ២០២៦ ជាថ្ងៃដំបូងនៃសង្ក្រាន្តឆ្លងឆ្នាំថ្មី ឬពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិអន្តរជាតិ មកលេងកម្សាន្តខេត្តកំពង់ស្ពឺ សរុបប្រមាណ ៣៧១ ៤៥០នាក់…។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ មានចំនួន ៣៧០ ៣៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន១០៧០នាក់។ ក្នុងនោះ ព្រឹត្តិការណ៍សង្ក្រាន្តសរុបទូទាំងខេត្តមានចំនួនសរុបប្រមាណ ៣៥១ ០០០នាក់។ ចំពោះតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ មានចំនួនសរុបប្រមាណ២០ ៤៥០នាក់។ ក្រៅពីលេងល្បែងប្រជាប្រិយ និងរាំលេង បងប្អូនដែលអញ្ជើញមកលេងកម្សាន្ត នៅសង្ក្រាន្តខេត្តកំពង់ស្ពឺ កុំភ្លេចមកតំបន់ភូមិអាហារ មាននំបែបប្រពៃណីដូនតា រៀបចំជូនពិសា ដោយឥតគិតថ្លៃចំនួន ១ ០០០ ០០០នំ។ 

គួរជ្រាបថា កាលពីឆ្នាំ២០២៥ កន្លងទៅ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺ ក្នុងថ្ងៃទីមួយ មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តជាប់រាជធានីមួយនេះ សរុបតែប្រមាណ ៣៥០ ០០០ នាក់ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិ​ ចំនួន១០០០នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត