ចូលឆ្នាំថ្ងៃទី១ ខេត្តកំពង់ចាម មានភ្ញៀវទេសចរទៅលេងកម្សាន្តជិត១លាននាក់
S
Soriya Sou
7 ម៉ោងមុន

ក្រុងកំពង់ចាម៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម មានភ្ញៀវទេសចរទៅលេងកម្សាន្តប្រមាណជិត១លាននាក់...។ 

មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបង្ហាញរបាយការណ៍ថា នៅថ្ងៃចូលឆ្នាំថ្ងៃទី១ ប្រជាពលរដ្ឋសរុប៩៥៨ ៦៤៥ (ភ្ញៀវបរទេស១៥៥នាក់) បានទៅលេងកម្សាន្តនៅខេត្តកំពង់ចាម។ ក្នុងនោះ សង្ក្រាន្តក្រុងកំពង់ចាម ទាក់ទាញភ្ញៀវ១៦៥ ៥៤២នាក់ ខណៈតំបន់រមណីយដ្ឋានតាមបណ្ដាក្រុង-ស្រុក ទាក់ទាញភ្ញៀវ៧៩៣,២៥៨។ សូមជម្រាបថា ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត និងមានការតាំងពិព័រណ៌ប្រមាណជាង១០០ស្តង់ ខណៈលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការលេងល្បែងប្រជាប្រិយនៅបរិវេណសួនច្បារមុខសាលាខេត្តកំពង់ចាម ដើម្បីបង្កបរិយាកាសរីករាយរួមគ្នាជាមួយនឹងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនោះ។ 

សូមជម្រាបថា ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរក្រុង-ស្រុក បានរៀបចំលៀសហាលចំនួន៥តោន កន្លែងកម្សាន្តព្រមទាំងអាហារសម្រន់ ផ្លែឈើ នំជាច្រើនមុខ ជូនបងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសា និងដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត