ចៅហ្វាយខេត្ត ប្រាប់ពលរដ្ឋកុំទៅលក់ដូរ និងឆ្លងកាត់ក្បែរកន្លែងបាក់ច្រាំងទន្លេក្នុងក្រុងកំពង់ចាម
អុន សម្ផស្ស
31 មករា 2026 05:30 AM

ខេត្តកំពង់ចាម៖ ក្រោយហេតុការណ៍បាក់ច្រាំងទន្លេនៅក្រុងកំពង់ចាម កាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ណែនាំឱ្យអាជ្ញាធរបិទចរាចរណ៍ក្បែរទីតាំងកើតហេតុជាបណ្ដោះអាសន្ន និងអំពាវនាវពលរដ្ឋកុំធ្វើដំណើរទៅក្បែរទីតាំងបាក់ស្រុត។

បើតាមអាជ្ញាធរខេត្ត ច្រាំងទន្លេនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបន្តបាក់ស្រុត បណ្តោយប្រវែងប្រមាណ១០០ម៉ែត្រ និងទទឹងប្រមាណ១០ម៉ែត្រ។ ក្នុងហេតុការណ៍នេះ លោកអភិបាលខេត្តកំពង់ចាម ចុះទៅត្រួតពិនិត្យ និងហាមប្រជាពលរដ្ឋ មិនឱ្យធ្វើដំណើរឆ្លងកាត់ ឬទៅលក់ដូរនៅតាមមាត់ទន្លេនៅក្បែរកន្លែងដែលរងការបាក់ស្រុតនោះ ដើម្បីជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីនោះ លោកចៅហ្វាយខេត្ត ណែនាំកងកម្លាំងនគរបាល និងអាវុធហត្ថ ឱ្យសហការគ្នាបិទចរាចរណ៍ជាបណ្ដោះអាសន្ន និងសម្រួលដល់ការធ្វើដំណើរ ក្នុងពេលរង់ចាំមន្ត្រីជំនាញត្រួតពិនិត្យ និងជួសជុលឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត