តាមទាន់ឃើញនៅជាមួយគ្នា បុរសជាប្ដីក៏ចា.ក់សម្លា.ប់បុរសជាជនទី៣ ខណៈប្រពន្ធរបួ.សធ្ងន់
ហាក់ អ៊ីឌី
4 ម៉ោងមុន

ខេត្តព្រៃវែង៖ បុរសជាប្ដីបានតាមទាន់ឃើញប្រពន្ធខ្លួន នៅជាមួយបុរសផ្សេង ក៏ផ្ទុះកំហឹងទប់មិនជាប់ ហើយប្រើកាំបិតចាក់ទៅលើបុរសជាជនទី៣នោះ បណ្ដាលឱ្យបាត់បង់ជីវិតក្នុងថ្លុកឈាម ខណៈស្ត្រីជាប្រពន្ធខ្លួនរងរបួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ភ្លាម​ៗ​ ដើម្បី​ជួយ​សង្គ្រោះ។​ ហេតុការណ៍នេះ កើតឡើងកាលពីយប់​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី១៤ ខែមេ​សា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំ​កន្សោម​អក ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីត្រួតពិនិត្យ និងនាំខ្លួនបុរសជាប្ដីដើម ទៅសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច បុរសជាប្ដីដើម បានរៀបរាប់ថា ខ្លួនសង្ស័យ​ប្រពន្ធ​ក្បត់​លួច​មាន​អ្នកថ្មី​ជា​យូរ​មក​ហើយ តែ​មិន​ទាន់​ចាប់​បាន​ភស្តុ​តាង។ លុះមកដល់យប់កើតហេតុ ពេលខ្លួន​ភ្ញាក់ពីដេក ប្រុងទៅ​បត់ជើងតូច ស្រាប់តែ​បាត់​ប្រពន្ធ​មិនឃើញ​នៅ​ក្នុង​បន្ទប់ ទើប​ចេញ​ដើរ​រក​ ហើយក៏ឃើញ​​កំពុងនៅនែបនិត្យជាមួយបុរសផ្សេងនៅខាងក្រោយ​ផ្ទះ។ បុរសជាប្ដីដើម បន្តថា ដោយសារទប់កំហឹងមិនបាន ខ្លួន​ក៏​យក​កូនកាំបិត​ចាក់​ពួកគេទាំង​ពីរ​នាក់​តែ​ម្ដង​។ បច្ចុប្បន្ន បុរសជាប្តីដើម ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតីវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត