ចំណូលពីប្រេង អ៊ីរ៉ង់ដកមួយផ្នែកសម្រាប់ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយខ្ទេចខ្ទីដោយសារសង្គ្រា.ម
ហៀប ស៊ីថេត
13 ម៉ោងមុន

មជ្ឈិមបូព៌ា៖ រដ្ឋមន្ត្រីក្រសួងប្រេងរបស់អ៊ីរ៉ង់ លោក ម៉ូសិន ប៉ាកណេចាដ (Mohsen Paknejad) អះអាងនៅថ្ងៃអង្គារទី១៤ ខែមេសាថា ការលក់ប្រេងរបស់អ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានសន្ទុះខ្លាំង ហើយចំណូលមួយផ្នែកនឹងត្រូវបែងចែកទៅលើការជួសជុលការខូចខាតក្នុងវិស័យឧស្សាហកម្ម ដែលត្រូវបានបំផ្លាញ ដោយការវាយប្រហាររួមគ្នាពីសំណាក់អាម៉េរិក និងអ៊ីស្រាអែល។ 

រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា បុគ្គលិកក្នុងវិស័យប្រេងបានខិតខំរក្សាប្រតិបត្តិការនៅតាមបណ្ដាទីតាំងនានាក្នុងអំឡុងពេលមានជម្លោះ ដើម្បីធានាថា ការនាំចេញប្រេង រួមទាំងនៅមណ្ឌលនាំចេញសំខាន់ៗ ដូចជា កោះខាក (Kharg) ជាដើម មិនត្រូវឱ្យមានការរអាក់រអួលសូម្បីតែមួយថ្ងៃ។ ថវិកាដែលបានមកពីការលក់ប្រេង នឹងត្រូវយកមកជួសជុលរោងចក្រ និងសម្ភារៈដែលរងការបំផ្លិចបំផ្លាញ។ អ៊ីរ៉ង់ តែងតែអះអាងថា វិស័យថាមពលរបស់ខ្លួននៅតែរឹងមាំ បើទោះបីជាមានការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក៏ដោយ៕


លោក ម៉ូសិន ប៉ាកណេចាដ
លោក ម៉ូសិន ប៉ាកណេចាដ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត