លោក ស៊ី ជីនពីង ជំរុញចិន-អារ៉ាប់រួម ចាប់ដៃគ្នាឱ្យណែន
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បង្ហាញបំណងចង់ឱ្យចិន និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាដៃគូកាន់តែរឹងមាំ និងខ្លាំងក្លាជាងមុន ខណៈពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរ ដែលមិនធ្លាប់មានពីមុនមក។ លោក ស៊ី លើកឡើងពីឆន្ទៈនេះ ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ សេក ខាលីត (Sheikh Khaled) ព្រះរជ្ជទាយាទដែលនឹងត្រូវស្នងរាជ្យនៅអារ៉ាប់រួមនាពេលអនាគត។    

លោក ស៊ី ជីនពីង
លោក ស៊ី ជីនពីង

តាមរយៈជំនួបដែលប្រព្រឹត្តទៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ ខែមេសានេះ លោកប្រធានាធិបតី ស៊ី បានប្រាប់ភាគីអារ៉ាប់រួមថា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា គឺចាំបាច់ណាស់ ស្របពេលសង្គមមនុស្សកំពុងប្រឈមមុខនឹងជម្រើសរវាងសន្តិភាព និងសង្គ្រាម ក៏ដូចជាសាមគ្គីភាព និងការប្រឈមមុខដាក់គ្នា។ ជំនួបរវាងចិន និងអារ៉ាប់រួមនាពេលនេះ កើតឡើងចំពេលសង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្តអូសបន្លាយ។ តើចិនកំពុងបង្ហាញតួនាទីជាអ្នកសម្របសម្រួលសណ្តាប់ធ្នាប់ពិភពលោក ឬយ៉ាងណា?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត