ចិន-កូរ៉េខាងជើងរួមកម្លាំងគ្នា ត្រៀមទប់ទល់សភាពការណ៍ពិភពលោកដ៏ផុយស្រួយ
ហៀប ស៊ីថេត
17 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ។ 

លោក វ៉ាង យី (ឆ្វេង) និងលោក គីម ជុងអ៊ុន
លោក វ៉ាង យី (ឆ្វេង) និងលោក គីម ជុងអ៊ុន

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ចិន និងកូរ៉េខាងជើង ចាំបាច់ត្រូវបង្កើនការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្នាឱ្យបានខ្លាំងក្លាលើកិច្ចការតំបន់ និងសកលលោក។ គោលបំណងក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក វ៉ាង យី ទៅកូរ៉េខាងជើង គឺដើម្បីជំរុញទំនាក់ទំនងឡើងវិញ បន្ទាប់ពីផ្អាកអស់មួយរយៈដោយសារជំងឺរាតត្បាតកូវីដ១៩ ខណៈកូរ៉េខាងជើងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី។ 

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានលើកឡើងពីសារសំខាន់នៃការបង្កើនការផ្លាស់ប្ដូរ និងការទាក់ទងគ្នានៅគ្រប់កម្រិត ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំង២។ គួរបញ្ជាក់ថា ជំនួបនេះកើតឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងហោះទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែឧសភាខាងមុខ ហើយលោកក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តចរចាជាមួយកូរ៉េខាងជើងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត