ដ្រូនរុស្ស៊ីវាយប្រ.ហារកំពង់ផែអ៊ុយក្រែន បណ្តាលឱ្យនាវាប៉ាណាម៉ាខូចខាតយ៉ាងដំណំ

រដ្ឋធានីកៀវ៖ រុស្ស៊ី បានប្រើដ្រូនវាយប្រហារកំពង់ផែអ៊ីស្មែល (Izmail) របស់អ៊ុយក្រែន ស្ថិតក្នុងតំបន់អូដេសា (Odesa) ភាគខាងត្បូងប្រទេស បណ្ដាលឱ្យខូចខាតដល់នាវាដឹកទំនិញមួយគ្រឿងដែលដោតទង់ជាតិប្រទេសប៉ាណាម៉ា។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អូឡេកស៊ី គូឡេបា (Oleksiy Kuleba)។

លោក គូឡេបា បានបញ្ជាក់ក្នុងប្រព័ន្ធតេឡេក្រាមថា៖«មានការវាយប្រហារជាច្រើនលើក ត្រូវបានកត់ត្រានៅក្នុងតំបន់កំពង់ផែ។ ផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើប្រាស់ក្នុងកំពង់ផែ ក៏រងការខូចខាតផងដែរ។ ការវាយប្រហារមួយក្នុងចំណោមនោះ បានបង្កជាអគ្គិភ័យ ប៉ុន្តែត្រូវបានពន្លត់ទៅវិញយ៉ាងឆាប់រហ័ស»។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធញ្ញជាតិ និងភស្តុភារកម្មរបស់អ៊ុយក្រែននៅក្នុងតំបន់សមុទ្ទខ្មៅ និងទន្លេដានូប៊ី (Danube)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


