រដ្ឋលេខាធិការក្រើនរំឭកគ្រូពេទ្យ ត្រូវបម្រើសេវាសុខាភិបាលដល់អ្នកជំងឺឱ្យមានប្រសិទ្ធភាព
S
Sreyleak Yith
10 ម៉ោងមុន

ក្រុងសៀមរាប៖ ក្នុងពិធីបើកសិក្ខាសាលា បណ្ដុះបណ្ដាលក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់រាជធានី-ខេត្ត​ នៅសៀមរាប កាលពីថ្មីៗ។ លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ…។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា សិក្ខាសាលាបណ្ដុះបណ្ដាលក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត ជាការអន្តរាគមន៍មួយ ដើម្បីកសាងសមត្ថភាពជាបន្តបន្ទាប់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។ ក្នុងគោលបំណងពង្រឹងមុខងាររបស់ក្រុមការងារបច្ចកទេសសុខាភិបាល និងឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការធ្វើផែនការកៀរគរធនធាន ការអនុវត្ត និងការត្រួតពិនិត្យសកម្មភាពទាក់ទងនឹងសុខភាពនៅថ្នាក់ក្រោមជាតិ។

ចំពោះការធ្វើសិក្ខាសាលាបណ្ដុះបណ្ដាល ក្នុងខេត្តសៀមរាបនេះ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីសុខាភិបាល, ស្តង់ដារការអនុវត្តការងារបច្ចេកទេស ក្នុងវិស័យសុខាភិបាលនៅថ្នាក់ក្រោមជាតិ, បង្កើនប្រសិទ្ធភាពការសម្របសម្រួល រវាងក្រុមការងារបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះ ជួយពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខាភិបាល និងឆ្ពោះទៅរកគោលដៅគ្របដណ្ដប់សុខភាពសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត