ម៉ាឡេស៊ីឆ្មក់បង្ក្រាបនាវាដឹកប្រេង២គ្រឿង កំពុងលួចផ្ទេរម៉ាស៊ូតខុសច្បាប់នៅកណ្តាលសមុទ្ទ

រាជធានីគូឡាឡាំពួរ៖ ទីភ្នាក់ងារអនុវត្តច្បាប់សមុទ្ទម៉ាឡេស៊ី (MMEA) បានប្រកាសនៅថ្ងៃចន្ទទី១៣ ខែមេសានេះថា ខ្លួនបានឃាត់នាវាដឹកប្រេងចំនួន២គ្រឿង ពីបទសង្ស័យថា បានលួចផ្ទេរប្រេងម៉ាស៊ូតពីនាវាមួយទៅនាវាមួយទៀត ដោយគ្មានច្បាប់អនុញ្ញាត នៅក្បែរកោះប៉េណាំង(Penang) កាលពីចុងសប្តាហ៍កន្លងទៅ។

ផ្អែកតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ កងកម្លាំងម៉ាឡេស៊ីបានរកឃើញនាវាទាំង២គ្រឿងកំពុងចតកៀកគ្នានៅតំបន់បាកានអាហ្សាម(Bagan Ajam) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនវិញ។ ពួកគេបានព្យាយាមផ្ទេរប្រេងម៉ាស៊ូតប្រភេទ Euro 5 ប្រមាណ៧០ម៉ឺនលីត្រពីនាវាមួយទៅនាវាមួយទៀត ដោយគ្មានច្បាប់អនុញ្ញាត ដែលមានតម្លៃស្មើនឹង១,៣៧លានដុល្លារអាម៉េរិក ខណៈនេះជាល្បិចកលធម្មតារបស់ក្រុមរត់ពន្ធខុសច្បាប់ ដើម្បីបំបាត់ដានប្រភពដើមនៃប្រេង។ MMEA បានចាប់ខ្លួននាវិកចំនួន ២២នាក់ មកពី៥សញ្ជាតិផ្សេងគ្នា រួមមានទាំងរុស្ស៊ី និងភូមាផងដែរ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


