តុលាការខេត្តព្រះវិហារឃុំជនល្មើស៣នាក់ ក្រោយទន្ទ្រានកា.ប់ព្រៃក្នុងតំបន់ការពារធម្មជាតិ

ខេត្តព្រះវិហារ៖ តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនមនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ព្រៃឈើខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅខេត្តព្រះវិហារ..។

ក្រសួងបរិស្ថានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា មន្ត្រីជំនាញបានចុះត្រួតពិនិត្យស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច ជាដែនជម្រកសត្វព្រៃ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយចាប់បានជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះវិហារ ហើយក្រោយមក ក៏ត្រូវឃុំខ្លួនក្នុងពន្ធនាគារ។ ក្រសួង អះអាងថា ក្រុមការងារក្រសួងកំពុងបន្តចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ យកមកដាក់ទោសថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


