ត្រីមាសទី១ឆ្នាំ២០២៦ មន្រ្តីស៊ីម៉ាក់រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង១១ម៉ឺនគ្រាប់
S
Sreyleak Yith
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ គិតត្រឹមរយៈពេល៣ខែ ពោលគឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ មន្រ្តីជំនាញស៊ីម៉ាក់រុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន១១៨៣៨គ្រាប់។ នេះបើតាមការបញ្ជាក់ពី លោក​​ ហេង រតនា ​អគ្គនាយកស៊ីម៉ាក់ កាលពីយប់ថ្ងៃទី៩មេសា...។

រូបភាពឯកសារ
រូបភាពឯកសារ

ការគូសបញ្ជាក់ពីចំនួនគ្រាប់នេះ ធ្វើទ្បើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការ ប្រចាំត្រីមាសទី១ (មករា-មីនា) ឆ្នាំ២០២៦​ និងពិនិត្យដាក់ផែនការបន្តសម្រាប់ត្រីមាសទី២ កាលពីថ្ងៃទី៩មេសា។ លោក​​ ហេង រតនា បានឱ្យដឹងថា ក្នុងរយៈពេល៣នេះ ប្រតិបត្តិករបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់ បានជាង៤ពាន់ហិកតា​។ ជាមួយគ្នា ស្រាវជ្រាវព័ត៌មាន និងដាក់កំណត់ទីតាំងចម្ការគ្រាប់សំណល់យុទ្ធភណ្ឌ ដែលបន្សល់ទុកពីយោធាឈ្លានពានថៃ ​សម្រេចបានចំនួនជាង៣០០ភូមិ។

ក្នុងនោះដែរ កំណត់ប្លង់ចម្ការគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម​ មានចំនួនជាង៥៣០០ពហុកោណ​ មានផ្ទៃសរុបជាង៣៦០០​គីឡូម៉ែត្រក្រឡា​។ លោកអគ្គនាយកបន្ថែមថា ក្រោយបោសសម្អាត និងកម្ទេចចោល ​អាចឱ្យប្រជាពលរដ្ឋជាង៣សែនគ្រួសារ ប្រើប្រាស់ដីសម្រាប់បង្កបង្កើនផល សាងសង់លំនៅឋាន និងបម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមមាន៖ វត្តអារាម មណ្ឌលសុខភាព និងសាលារៀន៕

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត