ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគិរី
R
Rorn Phork
26 ឧសភា 2022 02:00 AM

(ខេត្តបាត់ដំបង)៖ ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ កប់ចំណុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈដែលពួកគាត់ចុះកាប់គាស់ដីដើម្បីដាំដំឡូង។

លោក យោល យ៉ម កសិកររស់នៅភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គ្រួសារលោកបាននាំគ្នាចុះទៅគាស់ដីដើម្បីដាំដំឡូងក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីប្រមូលយកមករក្សាទុក។

បន្ទាប់ពីសមត្ថកិច្ចចុះដល់ពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមាន -គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់ ដែលផលិតនៅប្រទេសចិន -ក្បាលគ្រាប់ចំនួន ១៧គ្រាប់និងគីបបំបែក ចំនួន០៩គ្រាប់ បន្ទាប់មកផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់មីនដើម្បីចុះមកយកទៅរក្សាទុកផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត