អាវុធហត្ថក្រុងប៉ោយប៉ែតអូស-កមុខសញ្ញាកា.ប់ប្ល.ន់មួយក្រុមធំបញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពបរាជ័យ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងបោយប៉ែត៖ យុវជនក្មេងទំនើងចំនួន១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជាបន្តបន្ទាប់ ដើម្បីកសាងសំណុំរៀងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកាប់ប្លន់ពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី០៧មេសា ឆ្នាំ២០២៦...។

ការចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់កម្លាំងក្រោមឱវាទ ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើកការអង្កេតស្រាវជ្រាវជាច្រើនថ្ងៃ រហូតឈានដល់ក្រសោបបានក្រុមជនដៃដល់ជាបន្តបន្ទាប់សរុបចំនួន១១នាក់ បញ្ជូនមកកាន់ការិយ៉ាល័យមន្ត្រីជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម និងកត់កំណត់ហេតុ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅកាន់បញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តបន្តនីតិវិធីច្បាប់។ 

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត 
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត 

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនប្រព្រឹត្តបទល្មើសទាំងនោះ បានសារភាព និងធ្វើត្រាប់សកម្មភាពក៏ដូចជាបង្ហាញទីតាំងលាក់អាវុធរបស់ពួកគេ និងបានសារភាពបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះប្រាកដមែន តែមិនបានសម្រេច។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បញ្ជូនសំណុំរឿងបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត