ក្រសួងបរិស្ថាន សម្រេចបញ្ជូនសំណុំរឿងបុគ្គលបា.ញ់សត្វអភិរក្ស ទៅកាន់សមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅទីបំផុត! បុគ្គលឈ្មោះ ឡុង ច័ន្ទវិបុល ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថាន សម្រេចបញ្ជូនសំណុំរឿងបន្តទៅកាន់សមត្ថកិច្ចហើយ ក្រោយកោះហៅបុគ្គលនោះមកជួបសាកសួរព័ត៌មាន បន្ទាប់ពីរូបភាពបង្ហាញពីសកម្មភាពបរបាញ់សត្វទាព្រៃ និងក្រសារជាច្រើនសន្លឹក ភ្ជាប់ជាមួយអាវុធវែងមួយដើមផង...។

បន្ទាប់ពីធ្វើការសាកសួរព័ត៌មានអស់ជាច្រើនម៉ោង ក្រសួងបរិស្ថានបានសម្រេចចេញសេចក្តីប្រកាសមួយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការសាកសួរ និងផ្តល់ចម្លើយពីបុគ្គលខាងលើ គឺរូបគេបានសារភាពថា ពិតជាបានប្រព្រឹត្តនូវការបរបាញ់សត្វស្លាប ដែលបានធ្វើឡើងកាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ។ ចំណែករូបភាពទាំងអស់នោះ ត្រូវបានបក្ខពួកខ្លួនថតទុក និងបានបង្ហោះផ្សព្វផ្សាយជាសាធារណៈផងដែរ។

ជាមួយគ្នានោះ ក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងការប្រព្រឹត្ត សកម្មភាពបរបាញ់ ការទាក់ចាប់ ការដាក់អន្ទាក់ ការបំពុល និងការធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃទាំងអស់ ព្រោះជាអំពើខុសច្បាប់។ ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៩ ខែមេសានេះដែរ ជុំវិញចំណាត់ការបន្តទៅលើករណីនេះ ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ បច្ចុប្បន្ន បុគ្គលរូបនោះ ត្រូវបានបញ្ជូនបន្តទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រួចរាល់អស់ហើយ៕ 

លោក ខ្វៃ អាទិត្យា អ្នកពាក្យក្រសួងបរិស្ថាន
លោក ខ្វៃ អាទិត្យា អ្នកពាក្យក្រសួងបរិស្ថាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត