ប៉ាគីស្ថានអះអាងថា បទឈប់បា.ញ់មានប្រសិទ្ធភាពគ្រប់ទិសនៅមជ្ឈិមបូព៌ា តែអ៊ីស្រាអែលមិនខ្វល់ នៅតែដាក់ចង្អុលដៃលើប៊ូតុងមីស៊ីល
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីហ្ស៊េរុយសាឡិម៖ ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ នឹងនៅតែបន្តដដែល...។

លោក  បេនចាមីន នេតាន់យ៉ាហ៊ូ 
លោក បេនចាមីន នេតាន់យ៉ាហ៊ូ 

ការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ បានប្រកាសគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការផ្អាកវាយប្រហារលើអ៊ីរ៉ង់ ដើម្បីទុកពេលឱ្យមានកិច្ចចរចា ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីអ៊ិស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងណា ការសម្រេចចិត្តគាំទ្រនេះ ត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួនយល់ថា គ្រាន់តែជាការនិយាយយកគួរតែប៉ុណ្ណោះ។ ស្របពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ស្ហារីហ្វ (Shehbaz Sharif) បានអះអាងថា បទឈប់បាញ់នេះមានប្រសិទ្ធភាពនៅគ្រប់ទីកន្លែង រួមទាំងលីបង់ផងដែរ ប៉ុន្តែលោក នេតាន់យ៉ាហ៊ូ អត់ខ្វល់ ហើយបានបញ្ជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡាហ៍នៅលីបង់ មិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះទេ

ជំហររបស់អ៊ីស្រាអែលកំពុងបង្ហាញពីភាពផ្ទុយគ្នានៃកិច្ចព្រមព្រៀង ដែលប៉ាគីស្ថានបានប្រកាស។ ប៉ាគីស្ថានព្យាយាមនាំមកនូវសន្តិភាពជារួមក្នុងតំបន់ ប៉ុន្តែអ៊ីស្រាអែលវិញហាក់ដូចជាចង់បន្តកម្ទេចឥទ្ធិពលដៃជើងរបស់អ៊ីរ៉ង់តាមរយៈការវាយប្រហារលើក្រុមហេសបូឡាហ៍នៅលីបង់ដដែល។ នេះជាឧបសគ្គដ៏ធំមួយសម្រាប់កិច្ចចរចាសន្តិភាព ដែលអាចធ្វើឱ្យបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មានភាពរង្គោះរង្គើ។ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់នាពេលថ្មីៗនេះ បានសម្លាប់មនុស្សជាង ១៥០០នាក់ និងធ្វើឱ្យប្រជាជនជាង១លាននាក់ចាកចោលផ្ទះសម្បែង ខណៈកងទ័ពអ៊ីស្រាអែលកំពុងព្យាយាមវាយលុកយ៉ាងសន្ធាប់ចូលភាគខាងត្បូងលីបង់ បើទោះបីជាប៉ាគីស្ថានប្រកាសបទឈប់បាញ់អាម៉េរិក-អ៊ីរ៉ង់ ១៤ថ្ងៃក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត