អាកាសធាតុឡើងកម្តៅក្ដៅខ្លាំង ក្រសួងប្រាប់ពលរដ្ឋពីវិធីការពារ
S
Sreyleak Yith
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្តៅនៅទូទាំងសកលលោកបានប្រែប្រួលខ្លាំងនៅមួយរយៈចុងក្រោយនេះ ក្នុងនោះប្រទេសកម្ពុជាក៏មានការកើនកម្តៅដល់៣៧អង្សាសេឡើងទៅផងដែរ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខណៈរបបខ្យល់មូសុងឦសាន បានបោកបក់មកលើសមុទ្ទកម្ពុជា សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ…។

ក្រសួងធនធានទឹក គូសបញ្ជាក់ថា វិធីការពារខ្លួនក្នុងពេលអាកាសធាតុឡើងក្ដៅខ្លាំងមានដូចជា ការស្លៀកសម្លៀកបំពាក់ស្ដើងៗ ពណ៌-ស ឬពណ៌ក្រហម ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនៅពេលចេញក្រៅ ត្រូវប្រើអាវដៃវែង ខោជើងវែង ពាក់មួក ឬបាំងឆ័ត្រ។ លាបឡេការពារកម្ដៅថ្ងៃ (SPF 50+) មុនពេលចេញទៅក្រៅ និងពិសាទឹកឱ្យបានគ្រប់គ្រាន់។ ក្នុងនោះ មិនគួរចេញទៅក្រៅនៅពេលកណ្ដាលថ្ងៃត្រង់បើសិនជាអាច ជាពិសេស ចន្លោះម៉ោងក្ដៅខ្លាំងចាប់ពីម៉ោង១១ថ្ងៃត្រង់ដល់៣រសៀល។ ត្រៀមទឹក និងប្រអប់ថ្នាំសង្គ្រោះបឋម នៅពេលមានការធ្វើដំណើរផ្លូវឆ្ងាយ និងកុំទុកដបទឹកសុទ្ធគ្មានទឹកក្នុងរថយន្ត ព្រោះវាអាចបណ្ដាលឱ្យមានការឆាបឆេះ។

ក្រសួងគូសបញ្ជាក់បន្ថែមថា កុមារ មនុស្សចាស់ ឬស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នខ្លាំងបំផុត ជាពិសេស ហាមទុកកូនក្នុងរថយន្ត ឬក្នុងបន្ទប់បិទជិត។ ករណីមានរោគសញ្ញាដូចជា វិលមុខ ឈឺក្បាល ដកដង្ហើមញាប់ៗ ឬបេះដូងដើរលឿនខ្លាំង ត្រូវយកទៅមន្ទីរពេទ្យភ្លាមៗជាបន្ទាន់។ លើសពីនេះ មិនត្រូវដុតសំរាមជាដាច់ខាត ព្រោះអាចបណ្ដាលឱ្យមានផ្សែង និងជាតិពុលចូលសួត ងាយបណ្ដាលឱ្យមានការឆាបឆេះដោយកម្ទេចភ្លើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត