
ទីក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិ (អ.ស.ប.) បានព្រមានថា មានឱកាស៧០ភាគរយដែលកម្តៅជាមធ្យមចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នឹងកើនឡើងលើសពីកម្រិតស្ដង់ដារអន្តរជាតិ១,៥អង្សាសេ...។

ដូច្នេះ ភពផែនដីត្រូវបានរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតកម្ដៅជាប្រវត្តិសាស្ត្រ បន្ទាប់ពីជួបរលកកម្តៅក្ដៅខ្លាំងបំផុតពីរ ដែលមិនធ្លាប់មានក្នុងឆ្នាំ២០២៣ និង២០២៤ នេះបើយោងតាមរបាយការណ៍អាកាសធាតុប្រចាំឆ្នាំ ដែលចេញផ្សាយដោយអង្គការឧតុនិយមពិភពលោក(WMO)។ លោក កូ បារ៉េត (Ko Barrett) អគ្គលេខាធិការរង WMO បាននិយាយថា៖«របាយការណ៍របស់ WMO នេះ មិនផ្តល់សញ្ញានៃការចុះត្រជាក់វិញទេនៅប៉ុន្មានឆ្នាំខាងមុខ ដែលមានន័យថា វានឹងបង្កើនផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច ជីវិតប្រចាំថ្ងៃរបស់យើង ប្រព័ន្ធអេកូឡូស៊ី និងភពផែនដីរបស់យើង»។

ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រទេសចិនបានកត់ត្រាសីតុណ្ហភាពលើសពី៤០អង្សាសេនៅក្នុងតំបន់មួយចំនួន ខណៈអេមីរ៉ាត់អារ៉ាប់រួមបានឡើងដល់ជិត៥២អង្សាសេ ហើយប្រទេសប៉ាគីស្ថានត្រូវបានរងការវាយប្រហារដោយខ្យល់បក់បោកយ៉ាងខ្លាំងបន្ទាប់ពីមានរលកកម្តៅក្ដៅខ្លាំង៕




