បីថ្ងៃជាប់គ្នា រាជធានី-ខេត្តចំនួន១៣ ទ្បើងកម្តៅដល់៣៧អង្សាសេ
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ របបខ្យល់មូសុងឦសាន បានបក់មកលើសមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល មានកម្តៅដល់៣៧អង្សាសេ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦…។

ក្រសួងធនធានទឹកអះអាងថា តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេ។ ក្នុងនោះ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ តែយ៉ាងណា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល គ្មានភ្លៀងធ្លាក់ទេ។

រីឯ តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ ទោះជាបែបនេះក្ដី ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មិនមានភ្លៀងធ្លាក់ទេ។ ចំពោះរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រ។

ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ក៏មិនមានភ្លៀងធ្លាក់ដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត