ទើបតែលែងលះគ្នា អតីតស្វាមី បា.ញ់សម្លា.ប់អតីតភរិយា ហើយបញ្ចប់ជីវិតខ្លួនឯង
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តកំពង់ចាម៖ អតីតស្វាមី បានបាញ់អតីតភរិយាស្លាប់ភ្លាមៗ ក្នុងផ្សារស្គន់ថ្មី ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ហើយបន្ទាប់មក ក៏បាញ់សម្លាប់ខ្លួនឯង។ 

ព័ត៌មានពីពលរដ្ឋនៅទីតាំងកើតហេតុ បានឱ្យដឹងថា ខ្មាន់កាំភ្លើង និងស្ត្រីរងគ្រោះ ធ្លាប់ជាប្ដីប្រពន្ធ ដែលទើបលែងលះគ្នា ហើយស្រាប់តែនៅថ្ងៃកើតហេតុខាងលើ ​មិនដឹងជាមានមូលហេតុអ្វី អតីតស្វាមីដែលមានកាំភ្លើងនឹងខ្លួន បានបើកការបាញ់ប្រហារទៅលើអតីតភរិយាបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលពេញផ្សាយតែម្ដង។ បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋ ក៏ទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ៕  

រូបភាពខ្មាន់កាំភ្លើង និងស្រ្តីរងគ្រោះ 
រូបភាពខ្មាន់កាំភ្លើង និងស្រ្តីរងគ្រោះ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត