ក្រោយពិបាកកម្ទេចយោធាអ៊ីរ៉ង់ ត្រាំ ជំរុញឱ្យប្រជាជនក្រោកឈរផ្ដួលរំលំរដ្ឋាភិបាល បន្ទាប់ពីមានបទឈ.ប់.បា.ញ់
N
Nary Vann
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ឃើញប្រជាជនអ៊ីរ៉ង់ងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលតេហេរ៉ង់ ប្រសិនបើមានការប្រកាសបទឈប់បាញ់ណាមួយកើតឡើង ខណៈលោកក៏បានទទួលស្គាល់គ្រោះថ្នាក់ដ៏សាហាវដែលប្រជាជនទាំងនោះត្រូវប្រឈម​...។

នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បានថ្លែងថា៖«ពួកគេគួរតែធ្វើវា (ការបះបោរ) ប៉ុន្តែផលវិបាក គឺធំធេងណាស់។ ខ្ញុំចង់មានន័យថា ពួកគេត្រូវបានគំរាមថា បើអ្នកតវ៉ា អ្នកនឹងត្រូវបាញ់សម្លាប់ភ្លាមៗ»។ ទោះបីជាដឹងពីហានិភ័យនៃជីវិតរបស់ប្រជាជនស៊ីវិលយ៉ាងណាក៏ដោយ លោក ត្រាំ ដែលបច្ចុប្បន្នកំពុងគំរាមកម្ទេចរោងចក្រអគ្គិសនី និងស្ពានទូទាំងប្រទេសអ៊ីរ៉ង់ នៅតែជឿជាក់ថា ប្រជាជនអ៊ីរ៉ង់នឹងមានឆន្ទៈសុខចិត្តរងទុក្ខវេទនាពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក ដើម្បីដោះដូរយកសេរីភាព និងការផ្លាស់ប្ដូររបបដឹកនាំ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងឡើង ខណៈដែល ត្រាំ ហាក់ដូចជាកំពុងប្រើប្រាស់ជីវិតប្រជាជនស៊ីវិលអ៊ីរ៉ង់ ជាឈ្នាន់នយោបាយ ក្នុងយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមាទៅលើរបបដឹកនាំអ៊ីរ៉ង់ ស្របពេលដែលសង្រ្គាមបានឈានចូលដល់សប្តាហ៍ទី៥ហើយនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត