ចិន-វៀតណាម៣២នាក់ ប្រមូលផ្ដុំគ្នាប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញស្កេមនៅផ្ទះវីឡាមួយក្នុងក្រុងបាវិត ត្រូវបានចាប់ខ្លួន
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងបាវិត៖ មនុស្សប្រុសស្រី៣២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងផ្ទះវីឡាមួយស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយរកឃើញជាប់ពាក់ព័ន្ធការឆបោកលុយតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦...។

សកម្មភាពនៃការបង្រ្កាបនេះ ធ្វើឡើង​ក្រោមកិច្ចសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬOnline scam ដោយបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធជាជនជាតិចិន និងវៀតណាមចំនួន៣២នាក់ ក្នុងនោះមានស្រី៨នាក់។ ជាមួយគ្នា សមត្ថកិច្ចជំនាញបានបន្តរឹបអូសគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ រួមទាំងសម្ភារមួយចំនួនទៀតដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីជាធរមាន។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត​ស្វាយរៀង 
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត​ស្វាយរៀង 

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនប្រព្រឹត្តិបទល្មើសអនឡាញស្កេម ពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរជំនាញបាននិងកំពុងចុះបង្ក្រាបយ៉ាងសកម្មបំផុត មិនថាទីតាំងនោះជារបស់អ្នកធំ ឬអ្នកមានឥទ្ធិពលកម្រិតណាឡើយ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជនណាហ៊ានលូកដៃចូលក្នុងការបង្ក្រាប ឬអន្តរាគមន៍ នឹងត្រូវប្រឈមជាមួយទោសទណ្ឌធ្ងន់ធ្ងរបំផុត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត