ដកហូតអាជ្ញាបណ្ណកាស៊ីណូយីហោ ហ្គាន់ ដាវ ក្រុងព្រះសីហនុ ក្រោយជាប់ពាក់ព័ន្ធអំពើឆបោកលុយឆ្លងប្រទេស
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងព្រះសីហនុ៖ កាស៊ីណូយីហោ ហ្គាន់ ដាវ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារ ក្រោយរកឃើញថា ទីតាំងខាងលើបានលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬONLINE SCAMS...។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងដូច្នេះថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេច ដកហូតអាជ្ញាបណ្ណកាស៊ីណូ ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ុនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ក្រោយរកឃើញថា បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ 

សូមជម្រាបថា ការសម្រេចដកហូតអាជ្ញាបណ្ណនៅពេលនេះ គឺបន្ទា​ប់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមកិច្ចសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងខាងលើ ពាក់ព័ន្ធអំពើឆបោកលុយឆ្លងប្រទេស ដោយចាប់ខ្លួនជនសង្ស័យចំនួន១០៨នាក់ ដែលរួមមានជនជាតិចិន១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន៣នាក់។ អាជ្ញាធរបានដកហូតវត្ថុតាងនានាមានជាអាទិ៍៖ កុំព្យូទ័រជិត៥រយគ្រឿង និងទូរសព្ទដៃចំនួនជាង១ពាន់គ្រឿងផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត