នារីៗចង់ឱ្យស្បែកមានជាតិខូឡាជែនឡើងវិញ គួរសាកវិធីទាំង៥នេះ
S
Sreyleak Yith
5 ម៉ោងមុន

សុខភាព៖ ខូឡាជែន ​ជួយ​ទ្រទ្រង់​ស្បែក​ ​ផ្ដល់​ភាព​រឹងមាំ ​ និង​​ភាព​យឺត​ ​ជួយ​កាត់បន្ថយ​​ភាព​ចាស់​ ដូច្នេះ ​ ការ​បំពេញ​ជាតិ​ខូឡាជែន​ដល់ស្បែក ​ជា​រឿង​ចាំបាច់​​ដែល​ស្រី​ៗ ​មិន​គួរ​មើល​រំលង​។ ខាងក្រោមនេះ ជាវិធីដែលអាច​បំពេញ​ជាតិ​ខូឡាជែន​​..។

១.គ្រប់គ្រងរបប​អាហារ​ត្រឹមត្រូវ​​​៖ នារីៗមិនគួរទទួលទាន​ស្ករ​ច្រើន​ជ្រុល​ ព្រោះ​​ស្ករ​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន​ ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​រលាក ​​​ធ្វើ​ឱ្យជាតិ​ខូឡាជែន​ និង​ភាព​យឺត​នៃ​ស្បែក​ត្រូវ​បាន​បាត់បង់​។​ ២.រក្សា​សំណើម​​​​៖ ការ​រក្សា​សំណើម​ និង​ជាតិ​ទឹក​នៃ​ស្បែក​ អាច​ជួយ​ការពារ​ស្បែក​ពី​​ស្នាម​ជ្រីវជ្រួញ​។​ ជាក់​ស្ដែង ជាតិ​ខូឡាជែន​អាច​ចង​ភ្ជាប់​ជាមួយ​​ទឹក​ និង​ជះឥទ្ធិពល​ដល់​ស្បែក ​​ធ្វើ​ឱ្យកម្រិត​ជាតិ​សំណើម​​នៃ​ស្បែក​​​ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​។ ៣.ម៉ាស្សា​មុខ៖ ការ​ម៉ាស្សា​ស្បែក​អាច​ជំរុញ​ការអភិវឌ្ឍ​ខូ​ឡា​ជែន ​ និង​បង្កើន​ការ​ចងចាំ​សាច់ដុំ។​ មួយវិញទៀត ​ជួយ​រក្សា​ភាព​តឹងណែន​នៃ​ស្បែក​ ក៏ដូចជា​ផ្ដល់​អុកស៊ីសែនជា​ច្រើន​ឱ្យឆ្លង​កាត់​ស្បែក​។

​​​៤.គ្រីម​វីតាមីន​C​ វីតាមីន​C​ មិន​ត្រឹមតែ​អាច​ជួយ​​អភិវឌ្ឍ​​ជាតិ​ខូ​ឡា​ជែន​​ ​ តែ​​ក៏​ជួយ​រក្សា​ជាតិ​ខូឡាជែន​ក្នុងស្បែក​ និង​ជួយឱ្យសក់​មាន​សុខភាព​ល្អ​​។ ៥.គ្រីម​ខូឡាជែន​៖ គ្រីម​ខូ​ឡា​ជែន​ ​អាច​ជួយ​បង្កើន​ជាតិ​ខូឡាជែននៃ​ស្បែក​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើសពីនេះ ​ ក៏​​ផ្ដល់​សំណើម​ដល់​ស្បែក​ ​ជួយ​​ស្បែក​មាន​ភាព​​ទន់​ល្មើយ ​ និង​កាត់​បន្ថយ​ភាព​​ជ្រីវជ្រួញ​នៃ​ស្បែក​​​៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត