ជួយ​ស្បែក​ឱ្យភ្លឺ​រលោង​ និង​គ្មាន​ស្នាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នោះគឺម៉ាស​ការ៉ុត​
S
Sreyleak Yith
12 ម៉ោងមុន

សុខភាព៖ លើសពីយកមកធ្វើម្ហូប ការ៉ុត​ ក៏អាចយកមកធ្វើជាម៉ាស​ដែលជួយដល់ស្បែក​ឱ្យភ្លឺ​ថ្លា​​ ក៏ដូចជាទន់​រលោង​ម៉ត់ស្អាត ដោយគ្រាន់តែបិទម៉ាសការ៉ុត២​ដង​ក្នុង​មួយ​សប្ដាហ៍នោះនឹង​ទទួល​បាន​ប្រសិទ្ធភាព​ ដូចដែលបានរៀបរាប់ខាងក្រោយ​...។

១.ផ្ដល់​សំណើម​ដល់​ស្បែក​៖ ការ៉ុត​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ភាព​ស្ងួត​នៃ​ស្បែក​ ​ថែ​បំប៉ន ក៏​ដូចជា​ផ្ដល់​សំណើម​ដល់​ស្បែក​​។ ​២.ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​៖ ម៉ាស​ការ៉ុត​ អាច​ជួយ​ឱ្យ​ស្បែកមុខភ្លឺថ្លា ដោយ​សារ​តែ​វា​ផ្ទុក​សារធាតុ​ Beta carotene វីតាមីន​ C វីតាមីន​ K និង​ជាតិ​សរសៃ​ខ្ពស់​។ លើសពីនេះ សារធាតុ​ចិញ្ចឹម​ទាំង​អស់នេះ​​ ក៏​អាច​ជួយ​ឱ្យ​ស្បែក​​​​ទន់​រលោង​ និង​កម្ចាត់​រាល់បញ្ហា​ស្បែក​មួយ​ចំនួន​​ដែរ​។ ៣.ការពារ​កម្ដៅ​ថ្ងៃ និង​ពន្យារ​ភាព​ចាស់​​៖ សារធាតុ ​Beta-carotene និង​ Carotenoids ​នៅ​ក្នុង​ការ៉ុត អាចការពារប្រឆាំងនឹងកាំរស្មី UVA និងអាច​កម្ចាត់​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។

ម្យ៉ាងទៀត ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ ក៏​សក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ មិន​ថា​ស្បែក​ខ្លាញ់ ស្បែក​ចាស់​ជ្រីវជ្រួញ ស្បែក​​ងាយ​កើត​មុន​ ស្បែក​ស្ងួត និងស្បែក​ងាយ​ប្រតិកម្ម​។ ៤.រារាំង​ការ​ផលិត​​ជាតិ​ខ្លាញ់​​៖ ម៉ាស​ការ៉ុត​ អាច​ជួយ​ឱ្យ​ស្បែក​គ្មាន​ស្លាកស្នាម​ ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​កម្ចាត់​ចោល​កោសិកា​ងាប់​​របស់​​ស្បែក​។ វីតាមីន​A​​ នៅ​ក្នុង​ការ៉ុត​ អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស​ និង​​រក្សា​ស្បែក​ឱ្យ​នៅ​ស្រស់​ថ្លា និង​គ្មាន​ជាតិ​ពុល​។ មួយវិញទៀត ម៉ាស​ការ៉ុត​ ក៏​អាច​ជួយ​រក្សា​ជាតិ​ទឹក​នៃ​ស្បែក​ និង​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែក​​ដែល​​អាច​នាំ​ឱ្យ​មាន​ការ​បង្ក​រោគ​នៃ​ស្បែក​៕
អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត