បើមានបញ្ហាទល់លាមក សូមស្ដាប់ទទួលទានអាហារ និងផ្លែឈើទាំងនេះ
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ ជា​មធ្យម​ រាងកាយ​ត្រូវ​ការ​សារធាតុ​ជាតិ​សរសៃចន្លោះ​ពី២៥-៣០ក្រាម​ក្នុង​មួយ​ថ្ងៃ បើលោកអ្នកទទួលទនខ្វះ នោះនឹងនាំឱ្យទល់លាមក ប៉ុន្តែបើទទួលទានច្រើនពេក លើសការកំណត់​ គឺអាច​នាំ​ឱ្យហើម ​និង​ចុក​ពោះ...។

ទាំងនេះជាអាហារ ដែលដោះស្រាយបញ្ហាទល់លាមក រួមមាន៖ ១.គ្រាប់​សណ្ដែក៖ សណ្ដែក​ស្ថិត​នៅ​ក្នុង​ក្រុម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​បំផុត។ នៅ​ពេល​ទទួលទាន សណ្ដែក​មួយ​ពែង នឹងអាច​ទទួល​បាន​ជាតិ​សរសៃ​រហូត​​ដល់ទៅ​១០ក្រាម​។ ​ប្រភេទ​សណ្ដែកទាំងនោះ ​មានដូច​ជា សណ្ដែក​សៀង សណ្ដែក​ក្រហម សណ្ដែកហ្គាបានហ្ស៊ូ (Garbanzo beans) សណ្ដែក​លីម៉ា ឬ​សណ្ដែក​ពីន​តូ។ .ដំឡូង​ជ្វា៖ ដំឡូង​មាន​សារធាតុ​សរសៃ​ខ្ពស់ ​ ប៉ុន្តែ​ភាគ​ច្រើន​ស្ថិត​នៅ​លើ​សម្បក។ ដំឡូង​ជ្វា​ស្ងោរ​ជាមួយ​សម្បក​ទំហំ​ល្មម​មួយ អាច​ផ្ដល់​ឱ្យ​សារធាតុ​សរសៃ​ដល់​ទៅ៣,៨​ក្រាម។ ដំឡូង​ផ្សេងទៀតក៏​ល្អ​ដែរ ​សម្រាប់​បញ្ហា​ទល់​លាមក ដោយ​ដំឡូង​តូច​ល្មម​ អាច​មាន​ជាតិ​សរសៃ​ដល់​ទៅ៣ក្រាម។

.ផ្លែ​គីវី៖ ​ផ្លែ​គីវី មាន​ជាតិ​ស្ករ​​ទាប​ណាស់ ធ្វើ​ឱ្យ​កាត់​បន្ថយ​ការ​ហើម​ពោះ។ លើសពីនេះ មាន​ជាតិ​សរសៃ​ និង​មាន​ជីវជាតិ​ល្អ​ៗសម្រាប់​សុខភាព​ផ្សេង​ទៀត ដូច​ជា​វីតាមីន C ជាដើម។ ៤.ផ្លែ​សារី ផ្លែ​ផ្លាំ និងផ្លែ​ប៉ោម៖ ផ្លែឈើ៣មុខ​នេះ មាន​ជាតិ​​សរសៃផ្តល់ទៅ​រាង​កាយ​ស្រដៀង​គ្នា​ចន្លោះ​ពី៥-៦​ក្រាម ក្នុង​មួយ​ផ្លែ។ក្រៅ​ពី​នេះ ពពួក​​ផ្លែ​ប៊្លែក​បឺរី ឬ​ផ្លែ​ស្ត្រប់​បឺរី ​ ក៏​សម្បូរដោយ​ជាតិ​សរសៃ​ដែរ។ .ពោត​លីង (Popcorn)៖ ពោត​លីង​ ជា​អាហារ​ដែល​ផ្ដល់​សុខភាព​ និង​ងាយ​ស្រួល​ទទួល​បាន​សារធាតុ​សរសៃ ​បើ​សិនជា​អត់​ដាក់​អំបិល ឬ​ប័រចូល។ គ្រាប់​ពោត ​​ជាគ្រាប់​ធញ្ញជាតិ​អាច​ការពារ ឬ​កាត់​បន្ថយបញ្ហា​ទល់​លាមក​ បើ​ព្យាយាម​បរិភោគឱ្យ​បាន​ច្រើន៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

ផ្លែ​គីវី  
ផ្លែ​គីវី  
ដំឡូង​ជ្វា
ដំឡូង​ជ្វា
ផ្លែ​សារី
ផ្លែ​សារី
ផ្លែ​ផ្លាំ
ផ្លែ​ផ្លាំ
ផ្លែ​ប៉ោម
ផ្លែ​ប៉ោម
ពោត​លីង 
ពោត​លីង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត