
សុខភាព៖ សារធាតុចិញ្ចឹម បានដើរតួនាទីស្នូលកំណត់អំពី កម្រិតអុកស៊ីហ្សែនក្នុងរាងកាយឱ្យដំណើរការល្អ។ ថ្ងៃនេះ SBM News នឹងលើកយកអាហារ៣ប្រភេទ ដែលជួយរក្សាអុកស៊ីហ្សែនក្នុងរាងកាយ ឱ្យលោកអ្នកបានជ្រាប...។

១.អាហារសម្បូរជាតិសរសៃ៖ ជាតិសរសៃ មានអត្ថប្រយោជន៍ចំពោះ ពោះវៀន កាត់បន្ថយចំណង់អាហារ កម្រិតកូលេស្តេរ៉ូល និងងាយស្រួលក្នុងការរំលាយ។ អាហារដែលមានជាតិសរសៃ មានដូចជា ផ្លែស្ត្រប់បឺរី ប័រ ផ្លែប៉ោម ផ្កាខាត់ណាខៀវ ការ៉ុត សណ្ដែក និងគ្រាប់ធញ្ញជាតិ។ មួយវិញទៀត អាហារមានជាតិសរសៃខ្ពស់ ក៏មានអង់ស៊ីមជាច្រើន ដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនរាងកាយ និងបង្កើនកម្រិតអុកស៊ីហ្សែនក្នុងឈាម។ ២.ផ្លែក្រូចឆ្មារ៖ ក្រូចឆ្មារជាអាហារកំពូលសម្បូរទៅដោយអុកស៊ីហ្សែន និងមានជាតិអាស៊ីដ ប៉ុន្តែនឹងប្រែទៅជាសារធាតុ អាល់កាលីន (Alkalin) ក្រោយពេលដែលទទួលរួច។ លើសពីនេះ ក៏មានប្រសិទ្ធភាពក្នុងការព្យាបាល ជំងឺក្អក ផ្ដាសាយ គ្រុនក្ដៅក្រហាយទ្រូង និងជំងឺផ្សេងៗទៀតជាច្រើន។

៣.អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម៖ សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារសំខាន់ក្នុងការថែទាំសុខភាព។ អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចការពារកោសិកាប្រឆាំងនឹងរ៉ាឌីកាល់សេរី កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីកផ្សេងៗទៀត។ ក្នុងនោះ ផ្លែប័រ ចេក ការ៉ុត ខ្ទឹមស និងផ្លែលម៉ើ មានកម្រិតអុកស៊ីតកម្មខ្ពស់ មានគុណប្រយោជន៍ល្អៗដល់ចំពោះសុខភាព៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



