បន្លែ-ផ្លែឈើទាំង១១មុខនេះ សក្តិសមបំផុតក្នុងអាកាសធាតុក្ដៅ អាចជួយបំពេញជាតិទឹកដល់រាងកាយ
S
Sreyleak Yith
27 មីនា 2026 01:00 AM

សុខភាព៖ នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង រាងកាយត្រូវការ​បំពេញ​ជាតិ​ទឹកឱ្យបានគ្រប់គ្រាន់ ព្រោះបើក្នុងខ្លួនមិនមានជាតិទឹកគ្រប់តម្រូវការទេ​ អាច​ធ្វើ​ឱ្យ​លោកអ្នកនាងជួបនូវហេតុការណ៍មួយចំនួនដូចជា៖ ហត់ ឈឺក្បាល រមួលក្រពើ និង​សម្ពាធ​ឈាម​ទាប​។ ការ​ពិសាទឹក​គ្រប់គ្រាន់ គឺសំខាន់​ណាស់ ប៉ុន្តែ​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាមរយៈ​អាហារ ឬផ្លែឈើ​មួយចំនួនដែរ។ ខាងក្រោមនេះ ជាបន្លែ-ផ្លែឈើ ដែលអាចជួយបំពេញជាតិទឹកដល់រាងកាយទាំង១១មុខ ដែលអង្គភាពសារព័ត៌មាន SBM News នឹងលម្អិតជូន...។

.ផ្លែ​ត្រសក់៖​ ត្រសក់​មាន​ជាតិ​ទឹក៩៥ភាគរយ និងមាន​សារធាតុ​ចិញ្ចឹម​ដូចជា វីតាមីនK ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ លើសពី​នេះ ផ្លែ​ត្រសក់ ​ក៏​មាន​កាឡូរី​ទាប​ ដែល​អាច​ជួយ​រក្សា​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ .ផ្លែ​ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ ​មាន​ជាតិ​ទឹក​ ៩៤ភាគរយ ​ផ្តល់​នូវ​វីតាមីន និងរ៉ែ​ផ្សេងៗដូចជា ​វីតាមីន A និងC។ ផ្លែ​ប៉េងប៉ោះ ១៤៩ក្រាម ​ផ្តល់​កាឡូរី​​៣២។ ផ្លែ​ប៉េងប៉ោះ ​ក៏​មាន​ជាតិ​សរសៃ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លីកូពីន​ ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ការពារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ .ស្ពៃក្ដោប៖ ស្ពៃក្ដោប​មានជាតិទឹក៩២ភាគរយ ​សម្បូរ​ទៅដោយសារធាតុហ្វូឡាត ជាតិ​សរសៃ វីតាមីនC វីតាមីនK និងសារធាតុ​រ៉ែ​ផ្សេងៗ ​ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​។ ចំពោះសារធាតុប្រឆាំង​អុកស៊ីតកម្មក្នុង​ស្ពៃក្ដោប ក៏​អាច​ការពារ​​ជំងឺ​មហារីកសួតផងដែរ។

ផ្លែ​ត្រសក់
ផ្លែ​ត្រសក់

.ផ្កាខាត់ណា៖ ផ្កាខាត់ណា មានផ្ទុក​ជាតិ​ទឹក​៩២ភាគរយ ជាតិសរសៃ​៣ក្រាម និង​២៥កាឡូរី។ មួយវិញទៀត ផ្កាខាត់ណា ​ក៏​មាន​សារធាតុខូលីន ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទ្រទ្រង់​សុខភាព ​ខួរក្បាល និង​ការ​ធ្វើ​មេតាបូលីស។ .ម្ទេសប្លោកម្ទេសប្លោក​មាន​ជាតិទឹក៩២ភាគរយ ក៏ដូចជាសម្បូរ​ដោយ​ជាតិ​សរសៃ វីតាមីនB វីតាមីនC ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។ ការទទួលទាន​ម្ទេសប្លោកមិនធ្វើ​​ឱ្យឡើង​ទម្ងន់ទេ ​ ព្រោះ​ម្ទេសប្លោក១៤៩ក្រាម​ ផ្តល់​កាឡូរី៤៦ប៉ុណ្ណោះ។ ៦.ទឹកដូង៖ ទឹកដូង​មាន​ជាតិទឹក៩៥ភាគរយ និង​សម្បូរ​ដោយ​អេឡិចត្រូលីត ​រួមមាន៖ ​ប៉ូតាស្យូម សូដ្យូម និងសារជាតិក្លរ។ ទឹក​ដូង​ក្រៅ​ពី​ជួយ​បំពេញ​ជាតិទឹក ​ក៏អាច​ជួយ​បំពេញ​អេឡិចត្រូលីត​ក្រោយពី​ការ​ហាត់ប្រាណ។ ទឹកដូង​​មាន​ផលល្អ​ចំពោះ​សុខភាព​ជាង​ភេសជ្ជៈជំនួយកម្លាំង​ផ្សេងទៀត។ ដូច្នេះ គួរជ្រើសពិសាទឹកដូង នាអាកាសធាតុក្ដៅនេះ ដើម្បីអាចជួយបំពេញជាតិទឹកដល់រាងកាយឱ្យបានគ្រប់គ្រាន់។ 

៧.ផ្លែ​ស្ត្រប់បឺរី៖ ផ្លែ​ស្ត្រប់បឺរី មានជាតិទឹក​៩១ភាគរយ ​អាច​ជួយ​បង្គ្រប់​ជាតិទឹក​ដែល​រាងកាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ម្យ៉ាងទៀតផ្លែ​នេះ ​ក៏​សម្បូរ​វីតាមីន ជាតិ​សរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និង​រ៉ែ​ផ្សេងៗ។ ក្នុង​នោះ​ ក៏មាន​វីតាមីន C សារធាតុហ្វូឡាត និងមេនហ្គាណែស ​។ ការ​ទទួលទានផ្លែ​ស្ត្រប់បឺរី​រាល់​ថ្ងៃ​ ក៏អាច​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹក​នោមផ្អែម ជំងឺ​ចាស់​វង្វេង និង​ជំងឺ​មហារីក។ ៨.ផ្លែ​ក្រូចថ្លុង៖ ផ្លែ​ក្រូចថ្លុង មាន​ជាតិ​ទឹក៨៨ភាគរយ ​សម្បូរ​ដោយ​ជាតិ​សរសៃ វីតាមីនA ប៉ូតាស្យូម សារធាតុហ្វូឡាត និង​​វីតាមីនC ​ជួយ​ដល់​ប្រព័ន្ធភាពស៊ាំ ​​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ក៏​ដូចជា​បញ្ចុះ​កូលេស្ត្រេរ៉ូល សម្ពាធឈាម និង​កម្រិតជាតិស្ករក្នុង​ឈាម។ ៩.ផ្លែ​ក្រូច៖ ផ្លែ​ក្រូច​មាន​ជាតិ​ទឹក៨៨ភាគរយ។ ផ្លែ​ក្រូច​មួយ​ផ្លែ​អាច​ផ្តល់​ជាតិទឹក​១១៨មីល្លិលីត្រ ​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត។ វីតាមីនC និង​ប៉ូតាស្យូម ​ក្នុង​ផ្លែ​ក្រូច​ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាពបេះដូង។

ផ្លែ​ស្ត្រប់បឺរី 
ផ្លែ​ស្ត្រប់បឺរី 

១០.ផ្លែឪឡឹក៖ ផ្លែឪឡឹក មាន​ផ្ទុក​ជាតិទឹករហូតដល់៩២ភាគរយ។ ផ្លែ​ឪឡឹក​១៥៤ក្រាម​ ស្មើនឹង​ទឹក១១៨មីល្លិលីត្រ និង​មាន​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា វីតាមីន​C  វីតាមីនA និង​ម៉ាញ៉េស្យូម។ មួយវិញទៀត ផ្លែឪឡឹក ​ក៏​មាន​កាឡូរី​ទាប ​ដែល​ជួយ​ដល់ការ​សម្រក​ទម្ងន់​ ជួយឱ្យឆាប់​ឆ្អែត និង​កាត់​បន្ថយ​ចំណង់​អាហារ។ ១១.ផ្លែ​ប៉េស៖ ផ្លែ​ប៉េស មាន​ផ្ទុក​ជាតិទឹក​៨៩ភាគរយ និង​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា វីតាមីន A C B និង​ប៉ូតាស្យូម។ ​ការ​ទទួលទាន​ផ្លែ​ប៉េស​ ទាំង​សំបក​អាច​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​ អាស៊ីត chorogenic និង​កាឡូរី​ទាប ​ជួយ​ឱ្យ​ឆាប់​ឆ្អែតល្អ ចំពោះអ្នកចង់សម្រកទម្ងន់៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

ផ្លែឪឡឹក
ផ្លែឪឡឹក
 ផ្លែ​ប៉េស
 ផ្លែ​ប៉េស
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត