ប៉ូលិសម្នាក់ទាញកាំភ្លើ.ងបា.ញ់វិញ ដោយអះអាងថា បុរស២នាក់ជិះមូតូដេញកា.ប់ខ្លួន
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តកោះកុង៖ ក្រោយកើតមានករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ពេលនេះកម្លាំងសមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យបានហើយ ដែលជាមន្រ្តីនគរបាល....។

ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា មានករណីបាញ់ប្រហារ បណ្ដាលឱ្យបុរសឈ្មោះ សុខ ដារ៉ា បាត់បង់ជីវិត និងបុរសម្នាក់ទៀតឈ្មោះ គីម សុវណ្ណគិរី រងរបួសធ្ងន់ ភ្លាមៗ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់ឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាល រួមទាំងដកហូតកាំភ្លើងវែងម៉ាក AK47 មួយដើម។ 

នៅចំពោះមុនសមត្ថកិច្ចជំនាញ ជនល្មើសបានសារភាពថា ខ្លួនបានប្រើកាំភ្លើង AK បាញ់អស់២គ្រាប់ទៅលើជនរងគ្រោះ ហើយមូលហេតុ ដោយសារតែជនរងគ្រោះ ជិះម៉ូតូកាន់កាំបិតបុ័ងតោដេញកាប់ខ្លួន ទើបខ្លួនដកកាំភ្លើងចេញពីក្នុងកែបម៉ូតូបាញ់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុង យកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត