ចូលឆ្នាំខ្មែរ! ក្រសួងធម្មការ ណែនាំឱ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារជាតិ
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រសួងធម្មការ និងសាសនា ណែនាំ​ឱ្យគ្រប់វត្តអារាមទាំងអស់ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ ចេញផ្សយថ្ងៃចន្ទទី៦មេសា ឆ្នាំ២០២៦។

ជាមួយគ្នា ក្រសួង ប្រាប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ឱ្យសហការជាមួយព្រះមន្ត្រីសង្ឃក្នុងការណែនាំព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម។ បន្ថែមពីនេះ វត្តអារាម ត្រូវរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបាន សមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតាបិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

ព្រះសង្ឃជាង១ពាន់អង្គ និមន្តបង្សុកូល  សមាធិ និងឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥

មួយវិញទៀត មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ក៏ត្រូវណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទដែលបានទៅធ្វើបុណ្យ និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត