វៀតណាម៣នាក់ត្រូវចាប់ខ្លួន ក្រោយព្យាយាមរត់ពន្ធថ្នាំញៀនជាង១០គីឡូក្រាមចូលកម្ពុជា
ហាក់ អ៊ីឌី
6 ម៉ោងមុន

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាម៣នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦....។

ក្រោមកិច្ចសហការពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បើកការអង្កេតស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ជនជាតិវៀតណាម៣នាក់ រួមមាន​៖ ទី១ឈ្មោះ ង្វៀង ហ្វឹកហ្វី ទី២ឈ្មោះ ង្វៀង ថេយី និងទី៣ ឈ្មោះ ប៊ួយ មិញធួ ។ 

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតថ្នាំងញៀនប្រភេទកេតាមីន, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់សរុបជាង១០គីឡូក្រាម រួមទាំងសម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត