ទម្រាំចាប់បាន ឧក្រិ.ដ្ឋជនគ្រឿងញៀន៧នាក់ បានបា.ញ់តដៃត្រូវសមត្ថកិច្ចរបួ.សធ្ងន់២នាក់នៅតាកែវ
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តតាកែវ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបសំបុកជួញដូរគ្រឿងញៀនយ៉ាងសកម្មដែលប្រដាប់ដោយអាវុធ ហើយឃាត់ខ្លួនឧក្រិដ្ឋជន៧នាក់ រួមទាំងមេក្លោងធំរហស្សនាម«រាជ»។ ក្នុងប្រតិបត្តិការដ៏តានតឹងនេះ ក្រុមឧក្រិដ្ឋជនបានប្រើកាំភ្លើងបាញ់តដៃមកលើកងកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យរបួសធ្ងន់២នាក់។ 

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គម ក្រុមឧក្រិដ្ឋជន និងកងកម្លាំងសមត្ថកិច្ច បានបាញ់គ្នាទៅវិញទៅមក។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រកាសជាសាធារណៈថា ក្រុមជួញដូរគ្រឿងញៀននេះ ត្រូវបង្ក្រាបកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ មន្ទីរជំនាញមួយនេះ អះអាងថា ឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ មានរចនាសម្ព័ន្ធច្បាស់លាស់ ហើយធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ វត្ថុតាងដកហូតបាន មានគ្រឿងញៀន កាំភ្លើងខ្លីចំនួន៣ដើម គ្រាប់កាំភ្លើងមួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត