ឃើញអាម៉េរិកជាប់ដៃប្រយុទ្ធនៅមជ្ឈិមបូព៌ា បុរសខ្លាឃ្មុំទឹកកករុស្ស៊ី បញ្ចេញចង្កូមមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រា.ប់នុយក្លេអ៊ែ
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ ស្របពេលពិភពលោកកំពុងសម្លឹងមើលដោយក្ដីបារម្ភទៅកាន់សមុទ្ទភ្លើងនៅមជ្ឈិមបូព៌ា រដ្ឋធានីម៉ូស្គូ បានឆ្លៀតបង្អួតសាច់ដុំនុយក្លេអ៊ែឈ្មោះ យ៉ាស (Yars) តាមរយៈសមយុទ្ធបាញ់មីស៊ីលអន្តរទ្វីប ក្រោមយុទ្ធសាស្ត្របាញ់បង្ហោះ និងបន្លំខ្លួនគ្រាប់មីស៊ីលជាមួយផ្ទាំងទឹកកកសក្បុសនៅតំបន់ស៊ីបេរី។ អ្វីដែលរុស្ស៊ី កំពុងធ្វើនេះជាសារដាស់តឿនយ៉ាងមុតស្រួចទៅកាន់សហរដ្ឋអាម៉េរិក អឺរ៉ុប និងណាតូ។

សមយុទ្ធនៅស៊ីបេរីលើកនេះ មិនមែនគ្រាន់តែជាការបាញ់បង្ហោះមីស៊ីបំពាក់ក្បាលគ្រាប់មីស៊ីលនុយក្លអ៊ែធម្មតាឡើយ ប៉ុន្តែវា ជាការហាត់សមបច្ចេកទេសមីស៊ីលកម្រិតខ្ពស់ បន្លំភ្នែកក្នុងផែនទឹកកកនៅតំបន់ស៊ីបេរី ដើម្បីបិទបាំងក្បួនមីស៊ីលនុយក្លេអ៊ែពីការតាមដានដោយផ្កាយរណបរបស់លោកខាងលិច។ សមយុទ្ធនេះ រុស្ស៊ី ចង់បង្កួតសមត្ថភាពយោធារថា អាវុធយុទ្ធសាស្ត្ររបស់ខ្លួន អាចបន្លំភ្នែកសត្រូវ និងវាយប្រហារបានគ្រប់ពេលវេលា ដែលនេះគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិអាម៉េរិក និងលោកខាងលិច។

ស្របពេល ត្រាំ កំពុងជាប់ផុងក្នុងសង្រ្គាមយុទ្ធសាស្ត្រកម្ទេចហេដ្ឋារចនាសម្ព័ន្ធនៅអ៊ីរ៉ង់ រុស្ស៊ី បានធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែនៅតំបន់ស៊ីបេរីជាទឹកដីរបស់ខ្លួន និងស្ថិតនៅប៉ែកខាងកើតអឺរ៉ុប។ នេះ ជាការដាក់សម្ពាធឱ្យរដ្ឋធានីវ៉ាស៊ីនតោនបែងចែកធនធានយោធា និងបង្វែរការយកចិត្តទុកដាក់របស់ ត្រាំ ងាកត្រឡប់មកកាន់សមរភូមិអ៊ុយក្រែនវិញ។ ការសម្ញែងមីស៊ីល ដែលអាចបាញ់ដល់ទឹកដីអាម៉េរិកក្នុងពេលនេះ ទំនងជាការគាំទ្រដល់រដ្ឋធានីតេហេរ៉ង់ដោយប្រយោល ហើយរុស្ស៊ីក៏ចង់ស្រែកប្រាប់ពិភពលោកថា បើសង្រ្គាមនៅមជ្ឈិមបូព៌ារាលដាលកាន់តែខ្លាំង នោះមហាអំណាចនុយក្លេអ៊ែរនៃវិមានក្រឹមឡាំងនឹងមិនឈរអោបដៃមើលឡើយសត្រូវកម្ទេចអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត