ដើមខែមេសា! យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីធ្លា.ក់នៅតំបន់គ្រីមៀ ស្លា.ប់មនុស្សជិត៣០នាក់
ហៀប ស៊ីថេត
2 ម៉ោងមុន

គ្រីមៀ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធទី១ ខែមេសានេះថា យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីប្រភេទ An-26 មួយគ្រឿង បានធ្លាក់បោកផ្ទប់នឹងច្រាំងថ្មភ្នំក្នុងតំបន់គ្រីមៀ បណ្ដាលឱ្យមនុស្ស២៩នាក់នៅលើនោះស្លាប់ទាំងអស់...។

ការទាក់ទងជាមួយយន្តហោះត្រូវបានកាត់ផ្ដាច់នៅម៉ោងប្រហែល៦ល្ងាចថ្ងៃអង្គារទី៣១ ខែមីនា ក្នុងអំឡុងពេលហោះហើរតាមគម្រោងលើដែនដីនៃតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ដកស្រង់ពីក្រសួងការពារជាតិ។ ក្រុមស្វែងរកបានរកឃើញទីតាំងធ្លាក់យន្តហោះ ហើយបានបញ្ជាក់ថា បុគ្គលិកយន្តហោះ៦នាក់ និងអ្នកដំណើរ២៣នាក់បានស្លាប់ទាំងអស់។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា៖«មិនមានការវាយប្រហារណាមួយលើយន្តហោះនោះទេ»។ នេះមានន័យថា ឧបទ្ទវហេតុនេះមិនមានការពាក់ព័ន្ធនឹងគ្រាប់មីស៊ីល ឬដ្រូនឡើយ។ បញ្ហាបច្ចេកទេស គឺជាមូលហេតុចម្បង ដែលគេកំពុងស៊ើបអង្កេតលើសោកនាដកម្មនេះ។

គួរបញ្ជាក់ថា យន្តហោះយោធាប្រភេទ An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនស្រាល ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០។ ទោះបីជាវាជាឆ្អឹងខ្នងនៃវិស័យដឹកជញ្ជូនយោធាអស់ជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែម៉ូដែលនេះត្រូវបានគេកត់សម្គាល់ឃើញថា មានពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះជាច្រើនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត