រុស្ស៊ី ត្រៀមខ្លួនចូលអន្តរាគមន៍បញ្ចប់ជម្លោះនៅអ៊ីរ៉ង់
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ វិមានក្រឹមឡាំង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសាថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកដោះស្រាយជម្លោះនៅអ៊ីរ៉ង់ ខណៈបុរសខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន កំពុងបន្តកិច្ចពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់។

លោក វ៉្លាឌីមៀ ពូទីន 
លោក វ៉្លាឌីមៀ ពូទីន 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូហ្វ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ៖«លោកប្រធានាធិបតី [វ្ល៉ាឌីមៀ ពូទីន] កំពុងបន្តទំនាក់ទំនងទាំងនេះ ហើយប្រសិនបើសេវាកម្មរបស់យើងត្រូវការមធ្យោបាយណាមួយនោះ ជាការពិតណាស់ យើងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដើម្បីធានាថា ស្ថានភាពយោធានឹងឈានទៅរកផ្លូវសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក ឌីមីទ្រី ប៉េស្កូហ្វ 
លោក ឌីមីទ្រី ប៉េស្កូហ្វ 

លោក ប៉េស្កូហ្វ បានធ្វើសេចក្តីអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីសុន្ទរកថារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ប្រទេសជាតិទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់។ លោក ប៉េស្កូហ្វ ក៏បានឆ្លើយតបទៅនឹងមតិដាច់ដោយឡែករបស់លោក ត្រាំ ដែលកំពុងពិចារណាដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូ ឬអ៊ូតង់ផងដែរ។ លោក ប៉េស្កូវ បានបញ្ជាក់ថា រុស្ស៊ីចាត់ទុកណាតូ ជាសម្ព័ន្ធភាពអរិភាព។ គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងព្យាយាមបង្ហាញខ្លួនជាអ្នកសម្របសម្រួលក្នុងតំបន់ តាមរយៈទំនាក់ទំនងផ្ទាល់រវាងលោក ពូទីន និងមេដឹកនាំផ្សេងៗទៀត៕

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត