ប៉ូលិសក្របួចកវ៉ៃខ្នោះឧក្រិដ្ឋជន៣នាក់ ដែលប្ល.ន់សម្លា.ប់យកទ្រព្យសម្បត្តិនៅក្រុងបាត់ដំបង
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តបាត់បង៖ បុរសជាបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីប្រព្រឹត្តអំពើប្លន់សម្លាប់បុរសម្នាក់ ស្ថិតភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង....។

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១ ខែមេសា ឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះឈ្មោះ ប្រោញ គ្រិន ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានចាត់កម្លាំងសមត្ថកិច្ចជំនាញ បើកអង្កេតស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុប៣នាក់ រួមមាន៖ ១.ឈ្មោះ សុវណ្ណ បញ្ញា ២.ឈ្មោះ ហ៊ាង បូរិទ្ធ និង៣.ឈ្មោះ កុល ណុន។ ប្រតិបត្តិការនេះ ក៏មានការសម្រួលនីតិវិធីពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។ 

នៅចំពោះមន្ត្រីនគរបាលជំនាញ ជនល្មើសទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបានរៀបគម្រោងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិមែន ហើយនៅថ្ងៃកើតហេតុ ពួកកេ បានធ្វើសកម្មភាពប្រើខ្សែក្រវាត់រឹតកជនរងគ្រោះ។ បច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនខាងលើ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត