ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៦០០នាក់ ធ្វើដំណើរតាមនាវាមកលេងកម្ពុជា
L
Linda Sorn
2 ម៉ោងមុន

ក្រុងព្រះសីហនុ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមរយៈនាវាទេសចរណ៍មួយឈ្មោះ សេវិន ស៊ី ម៉ារីនើរ (SEVEN SEA MARINER)។ នេះបើតាមការផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នាវាទេសចរណ៍អន្តរជាតិនេះ មានបណ្តោយ២១៦ម៉ែត្រ និងទទឹង២៨ម៉ែត្រ បានចូលមកដល់កម្ពុជានៅថ្ងៃទី២មេសា ឆ្នាំ២០២៦។ នាវានេះ បានដឹកភ្ញៀវទេសចរមកកម្ពុជា ក្នុងគោលបំណងមកទស្សនារយៈពេល២ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវា មានផ្ទុកនាវិកសរុបចំនួន៤៦៤នាក់ (ស្រី១០៨ នាក់) មាន៣៦សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន៦០៩នាក់ (ស្រី៣២៣នាក់) មាន២៧សញ្ជាតិ។

ភ្ញៀវបរទេសដែលមានចំនួនច្រើនជាងគេ គឺអាម៉េរិក ដែលមានចំនួន៤០០នាក់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងដែរថា នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែមេសា។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែមួយដែលតែងតែទទួលបានភ្ញៀវទេសចរចូលមកទស្សនាតាមរយៈនាវាស្ទើររៀងរាល់ខែ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត