អាជ្ញាធរកម្ពុជា ចាប់ជនបរទេស២០នាក់លួចសម្ងំឆបោកលុយឆ្លងប្រទេស
ហាក់ អ៊ីឌី
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសប្រុសស្រី២០នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងទីតាំងឆបោកលុយមួយកន្លែង ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦...។

ក្រោមកិច្ចសហការរវាងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចូលទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញវិនិយោគក្លែងក្លាយ ដោយផ្តោតលើជនរងគ្រោះនៅប្រទេស ដូចជា សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ហើយបានឃាត់ខ្លួនជនបរទេស ២០នាក់ ក្នុងនោះមានស្ត្រី២នាក់។

ក្រោយបិទបញ្ចប់ប្រតិបត្តិការ អាជ្ញាធរបានដកហូតគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត