ចិនត្រៀមផ្តល់ជំនួយព្រមទាំងប្រកៀកស្មាកម្ពុជា «ដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម»
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងនាមជាមិត្តដែកថែបកម្ពុជា ប្រទេសចិន ប្តេជ្ញាបន្តគាំទ្រ និងត្រៀមផ្តល់ជំនួយឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា។ នេះបើតាមការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទៅកាន់លោក ហេង រតនា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦..។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin)

 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin)  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេស ការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកម្ចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធលើឆាកអន្តរជាតិ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin)

 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ក្នុងពេលជាមួយគ្នា លោកទូតបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា៖«[..] ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពស៊ីម៉ាក់ ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិន នឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ជាការឆ្លើយតប លោកអគ្គនាយកស៊ីម៉ាក់ ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារ បច្ចេកទេស និងថវិកា ជាកត្តាសារវន្តជួយឱ្យអង្គភាពស៊ីម៉ាក់ មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

គួរជ្រាបថា តាមរយៈគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា គិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានប្រមាណ១៩០០០ហិកតា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១០ម៉ឺនគ្រាប់, ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ជាង៥៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុប៤លាន៦សែននាក់ រួមទាំងពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតទទួលបានការអប់រំដោយប្រយោល៕

រូបភាពគ្រាប់ថ្មីៗដែលបន្សល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជាក្នុងឆ្នាំ២០២៥។ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត