ធ្លាក់ថ្លៃ៣ថ្ងៃ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ទ្បើងយ៉ាងគំហុគ
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិបន្តកើនឡើង ជាហេតុធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាទ្បើងថ្លៃឡើងវិញ ដោយប្រេងសាំងធម្មតាកើនដល់៥៤៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត៧៥០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងជាថ្មី។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីយប់ថ្ងៃទី៣១មីនា…។

មន្រ្តីពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអាករពិសេសលើប្រេងសាំង ពី៣០មក១៥ភាគរយ, ប្រេងម៉ាស៊ូតពី៤មកសូន្យភាគរយ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០ មក៤ភាគរយ និងប្រេងម៉ាស៊ូត ពី១០មកសូន្យភាគរយ។  ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានទទួលបន្ទុកជំនួសសរុបចំនួន៦ភាគរយ សម្រាប់ប្រេងសាំង និង១០ភាគរយ សម្រាប់ប្រេងម៉ាស៊ូត។ គួរជ្រាបថា កាលពីបីថ្ងៃកន្លងទៅ ពោលគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១មីនា ឆ្នាំ២០២៦ ប្រេងសាំងធម្មតាមានតម្លៃត្រឹមតែ៥០០០រៀលក្នុងមួយលីត្រ ចំណែក ប្រេងម៉ាស៊ូតមានតម្លៃ៧២០០រៀលក្នុងមួយលីត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត