OPEC កាត់បន្ថយការព្យាករតម្រូវការប្រេងពិភពលោកសម្រាប់ឆ្នាំ២០២៥ រយៈពេល៥ខែជាប់គ្នា
N
Nary Vann
12 ធ្នូ 2024 05:30 AM

រដ្ឋធានីវីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃពុធទី១១ធ្នូ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ ជាការកត់សម្គាល់ការកែប្រែធ្លាក់ចុះរបស់អង្គការសម្រាប់រយៈពេល៥ខែជាប់ៗគ្នា។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែធ្នូ OPEC រំពឹងថា នឹងមានកំណើនតម្រូវការប្រេងពិភពលោកចំនួន១,៦១លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០២៤ ធ្លាក់ចុះប្រហែល២១០ 000លានបារ៉ែលក្នុងមួយថ្ងៃ ពីចំនួន១,៨២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្យាករកាលពីខែមុន។ ទន្ទឹមនឹងនេះ អង្គការ OPEC ប៉ាន់ប្រមាណថា កំណើនតម្រូវការប្រេងពិភពលោកឆ្នាំ២០២៥ មានចំនួន១,៤៥ លានបារ៉ែលក្នុងមួយថ្ងៃធ្លាក់ចុះ៩ម៉ឺនលានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងការវាយតម្លៃកាលពីខែមុនដែលមានចំនួន១,៥៤លានបារ៉ែលក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ អង្គការបានទទូចថា ការព្យាករបានកែសម្រួលនៅតែសម្គាល់កម្រិតកំណើន ដែលមានសុខភាពល្អបើប្រៀបធៀបទៅនឹងមធ្យមភាគមុនមានជំងឺរាតត្បាតកូវីដ-១៩។

OPEC បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកក្នុងឆ្នាំ២០២៤ និង២០២៥ នៅក្នុងរបាយការណ៍ទីផ្សារប្រចាំខែរបស់ខ្លួនសម្រាប់រយៈពេល៤​ខែជាប់ៗគ្នា ចាប់តាំងពីខែសីហា។ OPEC បានរក្សាការព្យាករកំណើនតម្រូវការប្រេងពិភពលោករបស់ខ្លួនចំនួន២,២៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំនេះ និង១,៨៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ត្រឹមខែសីហា។ តម្លៃប្រេងជាទូទៅមាននិន្នាការធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារក្ដីបារម្ភលើការធ្លាក់ចុះនៃតម្រូវការសកល និងការកើនឡើងនៃការផ្គត់ផ្គង់ពីអ្នកផលិតនៅខាងក្រៅសម្ព័ន្ធ OPEC+ រួមមាន OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សន្ទស្សន៍​តម្លៃ​ប្រេងឆៅ​អន្តរជាតិ Brent ត្រូវបានជួញដូរក្នុងតម្លៃជាង៧០ដុល្លារអាម៉េរិក​ក្នុង​មួយ​បារ៉ែល​សម្រាប់​សប្តាហ៍​កន្លង​មក​ ធ្លាក់ចុះ​ពី​ជាង៨០ដុល្លារ​ក្នុង​ខែកក្កដា។ កាលពីសប្តាហ៍មុន OPEC+ បានយល់ព្រមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីរក្សាការកាត់បន្ថយទិន្នផលប្រេងបច្ចុប្បន្នរបស់ពួកគេ សម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០២៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត