សម្តេចនាយករដ្ឋមន្រ្តី ​កំណត់រកឱ្យឃើញអ្នកបើករថយន្តបុ.កមនុស្សស្លា.ប់៦នាក់នៅបាត់ដំបង
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស៦នាក់បាត់បង់ជីវិតនៅខេត្តបាត់ដំបង ពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនានេះ បានដាក់ចេញនូវបទបញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តបុកមនុស្សស្លាប់៦នាក់ មកអនុវត្តច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ…។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

សម្តេចនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា«ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតទ្បើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់»។ ជាមួយគ្នា សម្តេចនាយករដ្ឋមន្រ្តី ក៏បានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពទាំង៦នាក់ ដោយបានបួងសួងសុំឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានទាំងអស់នោះ បានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ។

សូមជម្រាបថា រថយន្ត ម៉ាកសេដេស បេនហ្ស ដែលបានបុកមនុស្សស្លាប់៥នាក់ ក្នុងនោះមានទារកក្នុងផ្ទៃម្នាក់។ ​ចំណែកម្ចាស់រថយន្តឈ្មោះថា ស៊ីវ ជ័យសិដ្ឋ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ទម្លាយថា គឺជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត