
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គាំទ្រការអភិរក្សវប្បធម៌ជាតិ និងលើកស្ទួយល្បែងប្រជាប្រិយខ្មែរ បុរី មេគង្គ លែន បានប្រកាសរៀបចំកម្មវិធី «បុណ្យភូមិ មេគង្គ លែន ២០២៦» ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី៤ និងទី៥ ខែមេសា ឆ្នាំ២០២៦ខាងមុខ...។

បុណ្យភូមិ មេគង្គ លែន ២០២៦ នឹងរៀបចំឡើងនៅក្នុងគម្រោង «ហ្គោលឌិន អាវិននូ» (Golden Avenue) ស្ថិតតាមបណ្តោយផ្លូវ២០១១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់ ដោយបើកជូនសាធារណជនចូលរួមដោយសេរី និងឥតគិតថ្លៃ។ បុណ្យភូមិ មេគង្គ លែន ២០២៦ នឹងនាំមកនូវទស្សនីយភាពអស្ចារ្យជាច្រើនរួមមាន៖ ការសម្ដែងរបាំប្រពៃណីខ្មែរល្បីៗដូចជា៖ របាំត្រុដិ, របាំគោះត្រឡោក, របាំសុវណ្ណមច្ឆា, គុនល្បុក្កតោ និងរបាំផ្លយសួយ។ បន្ថែមពីនេះ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការថតរូបសន្លឹកអនុស្សាវរីយ៍ និងការប្រគំតន្ត្រីនាពេលល្ងាច ដើម្បីបង្កើនភាពសប្បាយរីករាយទ្វេដង។ ជាពិសេស នៅថ្ងៃទី៤ ខែមេសា ចាប់ពីម៉ោង២រសៀលតទៅ នឹងមានការសម្ដែង «របាំត្រុដិ» ដែលជារបាំបុរាណខ្មែរដ៏មានអត្ថន័យ ក្នុងគោលបំណងបណ្ដេញនូវរាល់ឧបទ្រពចង្រៃនៃឆ្នាំចាស់ និងនាំមកនូវសិរិសួស្ដី ជោគជ័យ សុភមង្គល ជូនដល់ម្ចាស់គេហដ្ឋាន និងអាជីវករទាំងអស់នៅក្នុងគម្រោង ហ្គោលឌិន អាវិននូ ក៏ដូចជាភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។

ក្រៅពីការកម្សាន្ត កម្មវិធីនេះ ក៏ជាវេទិកាមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់បង្ហាញស្ដង់ផលិតផលស្នាដៃកូនខ្មែរ និងស្ដង់អាហារភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខ។ បច្ចុប្បន្ន កម្មវិធីក៏បាននិងកំពុងបើកទទួលជួលស្ដង់សម្រាប់អាជីវករដែលមានបំណងចង់លក់ដូរ ឬតាំងបង្ហាញផលិតផល។ ការទទួលជួលស្ដង់នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩យប់។ អាជីវករដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៣ ៩០០ ១៦៤ ឬ ០៧៧ ៥៨២ ២៧៨។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តក្នុងកម្មវិធីនេះ ឬចង់សាកសួរព័ត៌មានលម្អិតបន្ថែម អាចទាក់ទងតាមរយៈ៖ លេខទូរសព្ទ៖ ០៩៣ ៩០០ ១៦៤ ឬ ០៧៧ ៥៨២ ២៧៨។ ទីតាំងកម្មវិធី៖ គម្រោង «ហ្គោលឌិន អាវិននូ» ស្ថិតតាមបណ្តោយផ្លូវ២០១១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (https://maps.app.goo.gl/oxniTuQCx5EjxnG56)៕









