លោក នេតាន់យ៉ាហ៊ូ អះអាងថា សង្រ្គាមអ៊ីរ៉ង់សម្រេចបានគោលដៅលើសពីពាក់កណ្តាល ប៉ុន្តែមិនទាន់ដឹងថ្ងៃបញ្ចប់
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីយេរ៉ូសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់សម្រេចបានលទ្ធផលលើសពីពាក់កណ្តាលនៃគោលដៅយុទ្ធសាស្ត្រហើយ ប៉ុន្តែលោកនៅមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ដែលសង្រ្គាមនេះ នឹងត្រូវបញ្ចប់នៅឡើយទេ...។

លោក បេនចាមីន នេតាន់យ៉ាហ៊ូ
លោក បេនចាមីន នេតាន់យ៉ាហ៊ូ

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អាម៉េរិក Newsmax លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ពាក្យថា «លើសពីពាក់កណ្តាល» គឺសំដៅទៅលើបេសកកម្មយោធា មិនមែនសំដៅលើរយៈពេលនៃសង្រ្គាមនោះទេ។ លោកបានលើកឡើងពីជោគជ័យសំខាន់ៗ រួមមាន៖ ការកម្ទេចកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រាប់ពាន់នាក់ ការបំផ្លាញមូលដ្ឋានផលិតកម្មអាវុធទាំងស្រុង និងការវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីហេរ៉ង់។

ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ប៉ាន់ប្រមាណថា ប្រតិបត្តិការនេះនឹងចំណាយពេលត្រឹមតែ៤ទៅ៦សប្តាហ៍ក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ ​រូប៊ីអូ (Marco Rubio) អះអាងសាជាថ្មីថា សង្រ្គាមអាចនឹងអូសបន្លាយរាប់សប្តាហ៍បន្ថែមទៀត។ ចំណែក លោក ត្រាំ វិញ បានយល់ឃើញថា សង្រ្គាមនេះបានជួយជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ដោយប្រយោល តាមរយៈការផ្ដល់អំណាចដល់ក្រុមអ្នកនយោបាយថ្មីៗ ដែលលោកយល់ថា មានភាពទន់ភ្លន់ជាងមុន។ លោក នេតាន់យ៉ាហ៊ូ ក៏បានបង្ហាញជំនឿចិត្តផងដែរថា របបដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់នឹងដួលរលំពីខាងក្នុងនាពេលឆាប់ៗនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត