ទីបំផុត! មីន អ៊ុងឡាំង សម្រេចដើរចេញពីតំណែងមេបញ្ជាការយោធាភូមា
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីណៃពិដោរ៖ លោក មីន អ៊ុងឡាំង (Min Aung Hlaing) មេបញ្ជាការកងទ័ពភូមា ដែលបានដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០២១ បានសម្រេចចុះចេញពីតំណែងនៅថ្ងៃចន្ទទី៣០ ខែមីនា...។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

ដ្បិតសម្រេចដើរចេញពីតំណែងមេបញ្ជាការយោធាភូមាក៏ពិតមែន ប៉ុន្តែ លោក មីន អ៊ុនឡាំង មិនមែនបញ្ចប់អំណាចត្រឹមហ្នឹងទេ ព្រោះការលាលែងតំណែងពីមន្ត្រីយោធាជាន់ខ្ពស់នេះ ក៏ដើម្បីឈោងចាប់យកតំណែងប្រធានាធិបតីនៃការបោះឆ្នោតសភា បន្ទាប់ពីការបោះឆ្នោតលើកដំបូង ចាប់តាំងពីការផ្តួលរំលំអំណាចឆ្នាំ២០២១។ ក្នុងវ័យ ៦៩ឆ្នាំ លោក មីន អ៊ុងឡាំង ដែលជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១១ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២នាក់ ដែលត្រូវបានតែងតាំងជាបេក្ខភាពអនុប្រធានាធិបតី ដោយសមាជិកសភាជាន់ទាបដែលទើបនឹងកោះប្រជុំថ្មី។​ សភាជាន់ខ្ពស់របស់ប្រទេសនេះ ក៏នឹងស្នើបេក្ខភាពអនុប្រធានាធិបតីម្នាក់ទៀតផងដែរ ដោយសភាទាំង២ នឹងត្រូវជ្រើសរើសប្រធានាធិបតីម្នាក់ចេញពីបេក្ខភាពទាំង៣រូប ក្នុងការបោះឆ្នោតនៅពេលក្រោយ។ តែយ៉ាងណា កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនោះ មិនទាន់ត្រូវបានប្រកាសទេ។

ក្រោយ លោក មីន អ៊ុងឡាំង ដើរចេញពីតំណែងមេដឹកនាំរបបសឹក តើនរណានឹងមកជំនួស...? ជាការពិតណាស់ លោក មីន អ៊ុងឡាំង បានប្រគល់តំណែងមេបញ្ជាការយោធាដ៏មានអំណាចនេះទៅឱ្យលោក យេ វីន អ៊ូ (Ye Win Oo) អតីតប្រធានផ្នែកចារកម្ម និងជាមនុស្សជំនិតបំផុតរបស់លោក។ ជុំវិញរឿងនេះ អ្នកវិភាគមួយចំនួនលើកឡើងថា នេះគឺជាយុទ្ធសាស្ត្រ ដែលលោក មីន អ៊ុងឡាំង បានគ្រោងទុកជាយូរមកហើយ ដោយលោកគ្រាន់តែប្តូររូបភាពពីមេដឹកនាំយោធា មកជាប្រធានាធិបតីដើម្បីបន្តក្តោបក្តាប់អំណាចក្នុងរូបភាពជាស៊ីវិលវិញប៉ុណ្ណោះ ទោះបីជាប្រទេសកំពុងស្ថិតក្នុងសង្គ្រាមស៊ីវិល និងមានការបដិសេធពីសហគមន៍អន្តរជាតិក៏ដោយ។ នេះបញ្ជាក់ថា គ្រប់យ៉ាងនឹងនៅតែបន្តស្ថិតក្នុងកណ្តាប់ដៃលោក មីន អ៊ុងឡាំង ដដែល៕

លោក យេ វីន អ៊ូ 
លោក យេ វីន អ៊ូ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត